ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A51s 5G បង្ហាញខ្លួននៅលើបញ្ជីជាច្រើនផងដែរ

ត្រឡប់ទៅកាន់ខែឧសភា យើងបានឃើញនូវបញ្ជីមួយរបស់ស្មាតហ្វូន Samsung Galaxy A71s 5G UW​ដែលនឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា mmWave 5G ។​ស្មាតហ្វូននេះប្រទះឃើញជាមួយនឹងលេខម៉ូឌែល SM-A716V ហើយពេលនេះវាក៏មានលេខកូដ SM-A516V ដែលគេជឿជាក់ថាជាស្មាតហ្វូន A51s 5G ដែលបង្ហាញខ្លួននៅលើ Geekbench រួមជាមួយនឹង Wi-Fi Alliance និង NFC Forum ផងដែរ។

 image

នៅក្នុងបញ្ជីរបស់ Geekbench នេះមានការបង្ហាញថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 765G chipset ជាមួយនឹងរ៉េមទំហំ 6GB RAM ។ ស្មាតហ្វូននេះមានពិន្ទុ 622 នៅក្នុងការតេស្ត single-core និងពិន្ទុ 1,928 នៅក្នុងការតេស្ត multi-core ។ នៅក្នុងបញ្ជីរបស់ Wi-Fi Alliance មានការបញ្ជាក់ថា ស្មាតហ្វូននេះនឹងដំណើរការនូវ dual-band Wi-Fi connectivity ផងដែរ។

image

ស្មាតហ្វូន A51s 5G នេះមានលក្ខណៈសម្បត្តិជាច្រើន និងការឌីស្សាញដូចគ្នាទៅនឹងស្មាតហ្វូន A51 5G ៕