ព័ត៌មាន

កំហុស WhatsApp បណ្តាលឱ្យបែកធ្លាយលេខទូរស័ព្ទក្នុងលទ្ធផលស្វែងរកលើ Google

ថ្មីៗនេះ អ្នកស្រាវជ្រាវផ្នែកសន្តិសុខម្នាក់បានព្រមានអំពីការគម្រាមកំហែងផ្នែកសន្តិសុខដែលបង្កឡើងដោយកម្មវិធីផ្ញើសារ WhatsApp ដែលគេស្គាល់ថា “ចុចដើម្បីជជែក” (Click to Chat) មុខងារបាននេះអនុញ្ញាតឱ្យ Google ធ្វើលិបិក្រម(រាយឈ្មោះ)លេខទូរស័ព្ទរបស់អ្នកប្រើប្រាស់កម្មវិធី ហើយលេខទាំងអស់នោះអាចរកបាននៅលើម៉ាស៊ីនស្វែងរក Google ។

 image

លោក Athul បានប្រកាស និងរាយការណ៍យ៉ាងច្បាស់ថាគាត់បានគ្រប់គ្រងលេខទូរស័ព្ទដែលមានសុពលភាពប្រហែល 300,000 លេខដែលយកបានពីម៉ាស៊ីនស្វែងរក( Googel Serch) ព្រោះវាត្រូវបានគេធ្វើលិបិក្រមរួចនៅក្នុង Googel ។

image

សូមបញ្ជាក់ថា ទោះបីជាលេខទូរស័ព្ទមិនត្រូវបានដាក់ឈ្មោះរបស់ម្ចាស់របស់វាក៏ដោយ ប៉ុន្តែការពិតនោះគឺថាអ្នកវាយប្រហារនៅតែអាចរកឃើញថាម្ចាស់លេខទូរស័ព្ទនោះជាកម្មសិទ្ធិរបស់អ្នកណា។ ប្រសិនបើអ្នកចុចលើ URL ដែលមានលេខទូរស័ព្ទនៅក្នុងលទ្ធផលស្វែងរករបស់ Google (Google’s search results) នោះប្រវត្តិរូបរបស់អ្នកប្រើនឹងបើកបង្ហាញជាមួយរូបថតរបស់អ្នកប្រើប្រាស់។ អ្នកវាយប្រហារអាចប្រើការស្វែងរកនៅក្នុងរូបភាព និងប្រមូលទិន្នន័យគ្រប់គ្រាន់អំពីជនរងគ្រោះ៕