ព័ត៌មាន

ក្រុមហ៊ុន Microsoft ជួសជុលសុវត្ថិភាពលើចំណុចរងគ្រោះចំនួន១២៩

ថ្មីៗនេះ ក្រុមហ៊ុន Microsoft បានចេញផ្សាយការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពថ្ងៃអង្គារ(patch Tuesday ) ជាមួយនឹងការដោះស្រាយភាពងាយរងគ្រោះចំនួន១២៩ ហើយជួសជុលនេះគឺជាការជួសជុលធំបំផុតដែលមិនធ្លាប់មានចេញផ្សាយដោយក្រុមហ៊ុន Microsoft ។

image

ផលិតផលកម្មវិធីសូហ្វវែរ(software)មួយចំនួនរបស់ក្រុមហ៊ុន Microsoft ត្រូវបានគេត្រួតពិនិត្យនៅក្នុងការចេញផ្សាយនូវសុវត្ថិភាពដូចខាងក្រោមៈ

  • Microsoft Windows

  • Microsoft Edge (EdgeHTML-based)

  • Microsoft Edge (Chromium-based) in IE Mode

  • Microsoft ChakraCore

  • Internet Explorer

  • Microsoft Office and Microsoft Office Services and Web Apps

  • Windows Defender

  • Microsoft Dynamics

  • Visual Studio

  • Azure DevOps

  • HoloLens

  • Adobe Flash Player

  • Microsoft Apps for Android

  • Windows App Store

  • System Center

  • Android App

image

ក្នុងចំណោមភាពងាយរងគ្រោះទាំង១២៩ ភាពងាយរងគ្រោះចំនួន១១ប្រភេទត្រូវបានចាត់ថ្នាក់ថាជាភាពងាយរងគ្រោះធ្ងន់ និង ១០៩ ប្រភេទទៀត ត្រូវបានកំណត់សម្គាល់ថាសំខាន់​ និងភាពងាយរងគ្រោះចំនួន ៧ ជាកម្រិតមធ្យម និងភាពងាយរងគ្រោះចំនួន ២ ត្រូវបានកំណត់ថាស្ថិតនៅក្នុងកម្រិតស្រាល ។ គួរបញ្ជាក់ផងដែរថា ភាពងាយរងគ្រោះសំខាន់ៗបង្កផលប៉ះពាល់លើផលិតផលរបស់ Microsoft ជាច្រើនរួមមានដូចជា Browser, Office SharePoint, Scripting Engine, Windows OLE, Print Spooler Components និង windows Shell និងពុំមានការជួសជុលកំហុស zero-day ត្រូវបានបញ្ចូលក្នុងបច្ចុប្បន្នភាពនេះទេ៕