ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus បញ្ជាក់ថា ទូរទស្សន៍ TV series នឹងមាន ៣ ម៉ូឌែលក្នុងការជ្រើសរើស

ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus បានឈានជើងចូលទៅក្នុងអាជីវកម្មទូរទស្សន៍កាលពីខែកញ្ញាឆ្នាំមុននេះជាមួយនឹងទូរទស្សន៍ Q1 series របស់ខ្លួនដែលមាន ២ ម៉ូឌែលនោះគឺ Q1 និង Q1 Pro ។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះត្រៀមខ្លួនក្នុងការនាំយកនូវទូរទស្សន៍ជាច្រើនម៉ូឌែលទៀតនៅថ្ងៃទី ២ ខែកក្កដាខាងមុខនេះ។

 image

ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus បានបញ្ចាក់នូវមុខងារជាច្រើនរបស់ទូរទស្សន៍ TV series ថ្មី ហើយក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ត្រៀមបញ្ចេញនូវទូរទស្សន៍ចំនួន ៣ ម៉ូឌែលផងដែរ។ កាលពីដើមខែនេះ ក្រុមហ៊ុននេះមានទូរទស្សន៍ ២ ដែលទទួលបាននូវការបញ្ជាក់នោះគឺ 32″ និង 43″ ហើយសម្រាប់ម៉ូឌែលទី ៣ គឺមានទំហំ 55″ ។ សម្រាប់ទំហំ 32″ គឺមានកម្រិតភាពច្បាស់ HD ហើយសម្រាប់ 43″ និង 55″ គឺមានកម្រិតភាពច្បាស់ FullHD និង QHD ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus ក៏បញ្ចេញនូវតម្លៃរបស់ទូរទស្សន៍ ៣ ម៉ូឌែលនេះផងដែរនោះគឺ INR1x,999, INR2x999 និង INR4x,999 ។​សម្រាប់ OnePlus Q1 គឺមានតម្លៃ INR69,900 ($925/€825) ហើយសម្រាប់ Q1 Pro គឺមានតម្លៃ INR99,900 ($1,320/€1,180) ៕