ព័ត៌មាន

MediaTek ប្រកាសបង្ហាញនូវបន្ទះឈីប Helio G35និង G25 chipsets សម្រាប់ស្មាតហ្វូនលេងហ្គេមដែលមានតម្លៃក្រោម $100

ក្រុមហ៊ុន MediaTek ទើបតែប្រកាសបង្ហាញវត្តមានរបស់បន្ទះឈីប Helio G35 និង G25 chipsets សម្រាប់ស្មាតហ្វូនលេងហ្គេមជាច្រើនដែលមានតម្លៃថោកជាង $100 ។ Helio G35 គឺជាបន្ទះឈីប 12nm chip ជាមួយនឹង octa-core processor រ៉េមទំហំ 6GB 1,600MHz LPDDR4x និង eMMC 5.1 ផងដែរ។

image

សម្រាប់ GPU របស់វាគឺ PowerVR GE8320 ដែលមានល្បឿន 680MHz ។ បច្ចេកវិទ្យា MediaTek’s HyperEngine ក៏ធ្វើការពង្រឹងទៅលើល្បឿនរបស់ CPU, GPU និង Memory ផងដែរ។ Helio G25 គឺមានល្បឿន 2.0GHz ។ សម្រាប់ G35 ទ្រទ្រង់ទៅលើអេក្រង់ 1080p+ និង G25 មានកម្រិតអេក្រង់ 720p+ ។

image

សម្រាប់កាមេរ៉ាដែលមានមុខងារ Multi-Frame Noise Reduction, Electronic Image Stabilization និង Rolling Shutter Compensation ។ សម្រាប់ G35 អាចប្រើប្រាស់ជាមួយនឹងកាមេរ៉ាទំហំ 25MP ហើយ G25 សម្រាប់កាមេរ៉ាទំហំ 21MP ។ គួរបញ្ជាក់ផងដែរថា​ ស្មាតហ្វូន Realme C11 និង Xiaomi Redmi 9C គឺប្រើប្រាស់នូវបន្ទះឈីប Helio G35 ហើយស្មាតហ្វូន Redmi 9A ប្រើប្រាស់នូវបន្ទះឈីប Helio G25 ។ ស្មាតហ្វូនទាំង ៣ នេះដែលមានតម្លៃក្រោម $100 នឹងបង្ហាញខ្លួននៅក្នុងខែកក្កដានេះ៕