ព័ត៌មាន

ស្មាតហ្វូន vivo iQOO Z1x បង្ហាញខ្លួននៅលើបញ្ជីរបស់ TENAA

ស្មាតហ្វូនស៊េរីថ្មី​iQOO Z1x គឺមានការបែកធ្លាយព័ត៌មានជាច្រើនលើករួចមកហើយ ពិសេសនៅពេលនេះវាមានការបង្ហាញរូបរាងរបស់វានៅលើគេហទំព័រផ្លូវការផងដែរ។ ពេលនេះ ស្មាតហ្វូនដែលមានលេខកូដ V2012A ក៏បង្ហាញខ្លួននៅលើ TENAA ផងដែរ។ វាមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G connectivity ផងដែរ។

 image

ស្មាតហ្វូនiQOO Z1x នេះនឹងមានអេក្រង់ទំហំ  6.57” និងដំណើរការស៊ីមពីរផងដែរ។ ថាមពលថ្មរបស់ស្មាតហ្វូននេះគឺមានទំហំ 4,880 mAh ។ ស្មាតហ្វូននេះមានវិមាត្រ164.2 x 76.5 x 9.06 mm ដែលមានទំហំធំជាងស្មាតហ្វូន  vivo iQOO Z1 បន្តិចផងដែរ។ ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 765G chipset និងអេក្រង់ 120Hz ។ ស្មាតហ្វូននេះមានបច្ចេកវិទ្យា 33W fast-charging និងកាមេរ៉ាគោលទំហំ 48 MP ផងដែរ៕

image