ព័ត៌មាន

realme X50 Pro 5G កំពូលស្មាតហ្វូនដែលបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart នឹងដាក់ប្រកាសនៅថ្ងៃទី ៧ ខែកក្កដានេះ

5G គឺជាបច្ចេកវិទ្យាពេញនិយមមួយក្នុងវិស័យបច្ចេកវិទ្យា និងតែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលកន្លងមកនេះ។ នៅក្នុងប្រទេសកម្ពុជា ការដាក់ដំណើរការបច្ចេកវិទ្យា 5G នឹងនាំអោយការរស់នៅប្រចាំថ្ងៃរបស់អតិថិជនកាន់តែប្រសើរឡើង និងអស្ចារ្យបំផុត ជាពិសេសអត្ថប្រយោជន៍ផ្ទាល់ដែលទទួលបាននោះគឺស្មាតហ្វូនកាន់តែមានភាពរលូនក្នុងការប្រើប្រាស់ នេះហើយជាមូលហេតុដែលមានក្រុមហ៊ុនទូរស័ព្ទកាន់តែច្រើនឡើងៗបាននាំយកទូស័ព្ទ 5G ចូលមកក្នុងប្រទេសកម្ពជា។

image

ថ្មីៗនេះ realme បានប្រកាសជាផ្លូវការថា realme X50 Pro ដែលបានដាក់ប្រកាសនៅអឺរ៉ុបនោះ នឹងមកដល់ទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះ​ ។ តាមរយៈព័ត៌មានផ្លូវការបានអោយដឹងថា realme X50 Pro ម៉ូឌែលនេះមានបំពាក់នូវបន្ទះឈីប snapdragon 865 ដែលមានតេស្តពិន្ទុខ្ពស់បំផុតក្នុងទីផ្សារបច្ចុប្បន្ន ដែលតេស្តពិន្ទុនៅលើ Antutu មានពិន្ទុដល់ទៅជាង៦០មឺុនពិន្ទុ ជាមួយនឹងកម្រិតrefresh rate ខ្ពស់ 90Hz និងអេក្រង់Samsung Super AMOLED គឺជាជម្រើសល្អបំផុតសម្រាប់អតិថិជនដែលមានតម្រូវការខ្ពស់ចំពោះបទពិសោធន៍អេក្រង់នេះ។

ក្រៅពីនេះ ស្មាតហ្វូននេះមានបំពាក់ជាមួយបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart ដែលជាដំណឹងល្អមួយសម្រាប់អ្នកធ្វើការដែលរវល់ខ្លាំងមិនមានពេលសាកថ្ម។ realme X50 Pro សាកថ្ម៣នាទី គឺអាចបំពេញនូវតម្រូវការបានដូចជាមើលវីដេអូ១០០នាទី និងអាចលេងហ្គេមបាន​១ម៉ោង២០នាទី។ ធ្វើអោយអតិថិជនកាន់តែច្រើនទទួលបានភាពងាយស្រួលដែលនាំមកដោយការសាកថ្មលឿន SuperDart ។ 

image

ជាមួយគ្នានេះដែរ ដោយគ្រាន់តែrealme X50 Pro 5G បានដាក់ប្រកាសនៅក្នុងអឺរ៉ុបភ្លាម ក៏ទទួលបានការចាប់អារម្មណ៍និងគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន និងអ្នកសារព៍ត៌មានជាច្រើន ក្នុងនោះមានសារព័ត៌មានជាច្រើនបានធ្វើreview លំអិតពីម៉ូឌែល5Gនេះ ដោយឡែកសារព័ត៌មាន​Android Authority បានចេញអត្ថបទមួយនិងដាក់ចំណងជើងថា “2020’s first flagship killer“  ថែមទាំងមានការសរសើរយ៉ាងខ្លាំង​​​​​​ ​​​​ទៅលើអេក្រង់90Hz Samsung Super AMOLED របស់ realme X50 Pro 5Gនេះទៀតផង ។ ក្រៅពីនេះ ក៏មានសារព័ត៌មាន Tech Radar ផងដែរ ដែលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីល្បឿននៃការសាកថ្មរបស់ទូរស័ព្ទ5Gមួយនេះ “​ នេះទើបជាអត្ថន័យពិតប្រាកដនៃFlagship ឆ្នាំ2020  ទូរស័ព្ទដែលមានការសាកថ្មលឿន65W នេះគឺជាដំណោះស្រាយការសាកថ្មល្បឿនលឿនបំផុតនៅក្នុងទីផ្សារបច្ចុប្បន្ន ។ 

បើតាមព័ត៌មានអោយដឹងថា ការដាក់ប្រកាសនូវrealme X50 Pro លើកនេះគឺធ្វើឡើងនៅថ្ងៃទី ៧ ខែកក្កដាវេលាម៉ោង ៧ យប់​តាមរយៈព្រឹត្តការណ៍អនឡាញ សូមទន្ទឹមរង់ចាំការមកដល់ក្នុងទីផ្សារកម្ពុជានូវម៉ូឌែល 5Gទីមួយរបស់realme ទាំងអស់គ្នា ជឿថាការមកដល់របស់ម៉ូឌែលថ្មីមួយនេះនឹងមិនធ្វើអោយអ្នកទាំងអស់គ្នាខកបំណង៕