ព័ត៌មាន

ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ទ្វារខាងលើស៊េរីថ្មី 2020 ស័ក្តិសមបំផុតសម្រាប់មេផ្ទះសម័យថ្មី…!!

ស៊ីភ្លើងតិច…សន្សំសំចៃខ្ពស់ និងបោកបានស្អាតបំផុត…

និយាយទៅអ្នកណាដែលមិនចង់ស្រណុកនោះ…? ហត់នឿយនឹងការងារសំខាន់ៗរាល់ថ្ងៃច្រើនផង…ហើយត្រូវចំណាយពេលវេលារាប់ម៉ោងចុកខ្នង ចុកដៃក្នុងការបោកសម្អាតសម្លៀកបំពាក់ទៀត! ដូច្នេះហើយទើបបានជាស្ត្រីមេផ្ទះគ្រប់រូបសម្រេចចិត្តទិញម៉ាស៊ីនបោកខោអាវមកជំនួសដៃ…ប៉ុន្តែផ្ទុយទៅវិញបើជ្រើសរើសម៉ាស៊ីនបោកដែលមិនស័ក្តិសមទៀតនោះជីវិតនឹងកាន់តែយ៉ាប់យ៉ឺនហើយ!! ខ្ញុំហ៊ាននិយាយអ៊ីចឹងម៉ង…!!

image

សាកគិតមើលម៉ាស៊ីនបោកសម្លៀកបំពាក់ធម្មតាខ្លះធ្វើឱ្យសម្លៀកបំពាក់ជាទីស្រឡាញ់ ដាច់រហែកសាច់ក្រណាត់, ដាច់ឡេវ, ដាច់រូត, យារសាច់ក្រណាត់ និងមានជាប់កំណកសាប៊ូធ្វើឱ្យរមាស់មានបញ្ហាស្បែក និងជាពិសេសមានសំឡេងក្តុងក្តាំងដូចគេវាយស្គរអ៊ីចឹង…! ត្រូវអត់…? អ្នកធ្លាប់ជួបបានដឹងច្បាស់!

ប៉ុន្តែឥឡូវនេះលោកអ្នកឈប់បារម្ភទៀតទៅ…!! រាល់បញ្ហាទាំងអស់នេះត្រូវបានដោះស្រាយបានយ៉ាងងាយបំផុតជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ដ៏ឆ្លាតវៃ សាមសុង ទ្វារខាងលើស៊េរីថ្មី 2020 ដែលមានសមត្ថភាពអស្ចារ្យព្រមទាំងបច្ចេកវិទ្យាថ្មីៗច្រើនដែលអាចផ្តល់ឱ្យលោកអ្នកជាពិសេសបងៗសុភាពនារីស្ត្រីមេផ្ទះទាំងអស់នូវភាពងាយស្រួល និងភាពទាន់សម័យបំផុតនឹកស្មានមិនដល់ដូចជា៖

* Digital Inverter Technology

បច្ចេកវិទ្យា អ៊ីនវើទ័រលើម៉ូទ័រនេះជាប់ធន់, មានកម្លាំងខ្លាំងជាងមុនទោះបីបោកជាមួយទឹកពេញធុងក៏ដោយ, សំឡេងស្ងាត់ល្អ, សន្សំសំចៃខ្ពស់រហូតដល់ 40% លើសពីម៉ូទ័រធម្មតា ប្រើប្រាស់បានយូរ ធ្វើឱ្យការបោកគក់កាន់តែមានប្រសិទ្ធភាពខ្ពស់ និងមានការធានាលើម៉ូទ័ររហូតដល់ 11 ឆ្នាំផងដែរ!

image

* Wobble Technology

នេះគឺជាបច្ចេកវិទ្យាបង្វិលធុងបានសព្វល្អ! ដូច្នេះលោកអ្នកឈប់បារម្ភនឹងសម្លៀកបំពាក់រហែក យារ រមូរ ទៀតទៅ! បច្ចេវិទ្យានេះនឹងការពារដោយបង្វិលជាមួយចរន្តទឹកខ្លាំង វិលបានសព្វជ្រុងជ្រោយបោកបានជ្រះស្អាតល្អជាមួយនឹងដុំបង្វិលនៅបាតក្រោម។

image

* Magic Dispenser

ជាមួយនឹងកង្ហារវាយបំបែកសាប៊ូ និងខ្យល់អាចរំលាយសាប៊ូឱ្យរលាយសព្វល្អងាយឆាប់ជ្រាបចូលសាច់ក្រណាត់បានលឿន និងបោកបានជ្រះស្អាតល្អ! ដូច្នេះលាហើយបញ្ហាប្រតិកម្មស្បែក,ការបោក 2 ដង, កំណកសាប៊ូកកក្តាំង និងអាចប្រើបានទាំងសាប៊ូទឹក និងសាប៊ូម្សៅ!

image

* Intensive Wash

នេះជាបច្ចេកវិទ្យាដែលមានតែមួយគ្មានពីរ! មុខងារបោកគក់ស្នាមប្រឡាក់ខ្លាំងយ៉ាងមានប្រសិទ្ធភាពដោយបោកជម្រះស្នាមប្រឡាក់ខ្លាំងព្រោះនេះគឺជាការលាយបញ្ចូលគ្នារវាងម្សៅសាប៊ូ និងការបង្ហូរទឹកចូលរួមគ្នាធ្វើឱ្យងាយឆាប់ជ្រាបចូលសាច់ក្រណាត់បានលឿនបំផុតព្រមទាំងបន្ថែមមុខងារត្រាំអោយរីកសាច់ក្រណាត់ដោយស្វ័យប្រវត្តិទៀតផង!!

image

* Deep Softener

មុខងារបោកក្លិនក្រអូបជាប់បានយូរនេះធានាឱ្យគ្រប់សម្លៀកបំពាក់មានក្លិនក្រអូបជាងមុន និងធ្វើឱ្យសាច់ក្រណាត់ទន់ល្មើយ! មុខងារនេះនឹងបញ្ជ្រាបទឹកក្រអូបឱ្យជ្រាបចូលសាច់ក្រណាត់បានច្រើនជាងមុនដល់ទៅ 20% សម្រាប់អ្នកត្រូវការសម្លៀកបំពាក់ក្រអូបបានពេញ 1 ថ្ងៃ!!

 image

* Magic Filter

បន្ទះចម្រោះនេះនឹងចាប់យកភាពកខ្វក់ចេញពីធុងយ៉ាងមានប្រសិទ្ធភាពបំផុតជួយកាត់បន្ថយការកកស្ទះទុយោបង្ហូរទឹកចេញ និងការពារមិនឱ្យមានកំទេចកំទីដូចជាព្រុយតោងជាប់សម្លៀកបំពាក់! ជាពិសេសបន្ទះចម្រោះនេះគឺងាយស្រួលក្នុងការដោះចេញចូលដើម្បីសម្អាតផងដែរ!

image

* Rear Control

ជាមួយនឹងការច្នៃប្រឌិតដ៏វៃឆ្លាតរបស់ សាមសុង ប៊ូតុងបញ្ជាទំាំងអស់គឺត្រូវបានរចនាឡើងមានភាពងាយស្រួលប្រើប្រាស់ដោយប៊ូតុងចុចងាយស្រួលមើលដាក់ និងដកសម្លៀកបំពាក់ដោយមិនធ្វើឱ្យប៉ះប៊ូតុងចុចដោយចេតនា និងកាត់បន្ថយការឈឺខ្នង ឈឺចង្កេះ!

image

* Soft Closing Door

គម្របទ្វារបិទថ្នមៗដោយស្វ័យប្រវត្តិ! ងាយស្រួលបើកបិទគ្មានសំឡេងរំខាន! គម្របនេះផលិតឡើងយ៉ាងរឹងមាំបំផុតជាមួយនឹងកញ្ចក់ថ្លាដែលអាចមើលឃើញដល់ខាងក្នុងដោយមិនចាំបាច់បើក ឬបិទគម្របមើល និងមិនងាយឆ្កូតថែមទៀតផង!

* Diamond Drum

រាងធុងរចនាឡើងជារាងគ្រាប់ពេជ្រការពារសម្លៀកបំពាក់មិនឱ្យទាក់រហែកជាមួយនឹងរន្ធគ្រាប់ល្អិតតូចៗជាមួយប្រសិទ្ធភាពខ្ពស់ក្នុងការបោកគក់បានជ្រះស្អាតល្អ និងថ្នមសម្លៀកបំពាក់របស់លោកអ្នកជាទីបំផុត!

image

* Smart Check

ងាយស្រួលឆែករកបញ្ហាផ្សេងៗ និងដំណោះស្រាយ! ដូច្នេះលោកអ្នកនឹងមិនខ្ជះខ្ជាយថវិកាពេលម៉ាស៊ីនមានបញ្ហាម្តងៗ! កម្មវិធី Smart Check នេះនឹងធ្វើការរាវរកលេខកូដលើម៉ាស៊ីនបោករបស់លោកអ្នកព្រមទាំងប្រាប់យ៉ាងច្បាស់នូវដំណោះស្រាយដោយគ្រាន់តែដោនឡូដ App-Samsung Smart Washer ដោយអ្នកចូលទៅក្នុង Smart Check ហើយស្កេនលេខកូដលើម៉ាស៊ីនបោកជាការស្រេច!!

image

 សូមកុំនៅទ្រាំជាមួយនឹងបញ្ហាបោកសម្លៀកបំពាក់ដែលរំខានអារម្មណ៍រីករាយ និងពេលវេលាដ៏សំខាន់របស់អ្នកទៀតទៅ…! ម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុងទ្វារខាងលើស៊េរីថ្មី 2020 ជាជម្រើសដ៏ល្អស័ក្តិសមបំផុតសម្រាប់លោកអ្នក! បើចង់ដឹងច្បាស់ត្រូវធ្វើម៉េចទៅ…? សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !