ព័ត៌មាន

ស្មាតហ្វូន iQOO Z1x នឹងមានថាមពលថ្មទំហំ 5,000mAh និងបច្ចេកវិទ្យា 33W charging

ស្មាតហ្វូនលេងហ្គេមស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា  iQOO នឹងមានឈ្មោះហៅថា Z1x ។​ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅថ្ងៃទី ៩ ខែកក្កដានេះ ហើយយើងក៏បានឃើញនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូននេះមានការបែកធ្លាយជាមួយនឹងពណ៌ស និងខៀវ ហើយវាមានថាមពលថ្មទំហំ 5,000 mah និងបច្ចេកវិទ្យា  33W charging ផងដែរ។

 image

រូបភាពរបស់ស្មាតហ្វូននេះមានការបែកធ្លាយដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន  iQOO Z1។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយ ៣ គ្រាប់ អេក្រង់ទំហំ 6.57-inch IPS LCD ជាមួយនឹងកម្រិតអេក្រង់ 120Hz refresh rate ថែមទៀត។ ស្មាតហ្វូន  Z1x នេះនឹងមានបន្ទះឈីប  Snapdragon 765G chipset ជាមួយនឹងរ៉េមទំហំ 6/8GB RAM និងម៉េមូរីទំហំ 256GB onboard storage ថែមទៀត។

image

ស្មាតហ្វូននេះនឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង និងកាមេរ៉ាគោលដែលមានទំហំ 48MP ផងដែរ៕