ព័ត៌មាន

ស្មាតហ្វូន Redmi K30 Ultra នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប MediaTek Dimensity និងកាមេរ៉ា periscope selfie

នៅក្នុងការទម្លាយរបស់ XDA-Developers មានការបញ្ជាក់អំពីវត្តមាននៃស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Redmi ដែលនឹងដំណើរការនូវ MIUI 12 ។ ស្មាតហ្វូននេះគឺមានកូដ cezanne ហើយវាត្រូវគេដឹងថាមានឈ្មោះហៅថា “Redmi K30 Ultra” ។

image

ស្មាតហ្វូននេះនឹងមានកាមេរ៉ា ៤ គ្រាប់នៅផ្នែកខាងក្រោយរបស់វា និងកាមេរ៉ាផុសឡើង pop-up selfie ផងដែរ។ សម្រាប់កាមេរ៉ាគោលរបស់ស្មាតហ្វូននេះគឺមានទំហំ 64MP ប៉ុន្តែវាមិនទាន់មានការទម្លាយអំពីកាមេរ៉ាផ្សេងទៀតនោះទេ។ ស្មាតហ្វូនថ្មីនេះនឹងមានបន្ទះឈីប MediaTek processor ដែលមានឈ្មោះ Dimensity 1000 ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ថែមទៀត។

image

នៅក្នុងការទម្លាយរបស់ Digital Chat Station មានការបញ្ជាក់ថា ស្មាតហ្វូន Redmi ថ្មីនេះគឺមានកម្រិតអេក្រង់ដល់ទៅ 144Hz refresh rate បន្ទះឈីប Dimensity 1000 chipset និងកាមេរ៉ាគោលទំហំ 64MP Sony IMX686 និងកាមេរ៉ាខាងមុខទំហំ pop-up selfie ផងដែរ៕