Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

realme X50 Pro 5G បានមកដល់ប្រទេសកម្ពុជាហើយ 12GB+256GB ដាក់លក់ក្នុងតម្លៃ 899 ដុល្លារតែប៉ុណ្ណោះ

July 07
08:45 pm 2020
Like and Share this page:

realme ក្នុងនាមជាប្រេនស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សបំផុតក្នុងពិភពលោក ដោយចូលមកក្នុងប្រទេសកម្ពុជាត្រឹមតែរយៈពេលកន្លះឆ្នាំប៉ុណ្ណោះ ក៏ទទួលបានចំណាត់ថ្នាក់លេខ ៤ ក្នុងទីផ្សារ។ ក្រៅពីបាននាំផលិតផល AIoT ចូលមកក្នុងប្រទេសរួចហើយ ថ្ងៃនេះក្រុមហ៊ុន realme ក៏បាននាំយកផលិតផលFlagship ម៉ូឌែល 5Gដំបូងចូលមកក្នុងប្រទេសកម្ពុជាជាផ្លូវការផងដែរគឺ — realme X50 Pro 5G ដែលទំហំ 12GB+256GB ដាក់លក់ក្នុងតម្លៃ 899$ តែប៉ុណ្ណោះ។

 image

ស្មាតហ្វូនស៊េរីថ្មីនេះនឹងមានដាក់លក់នៅថ្ងៃទី ១០ ខែកក្កដាខាងមុខនេះ នៅក្រុមហ៊ុន Smart និងបណ្តាហាងចែកចាយជាច្រើនទៀតទូទាំងប្រទេស។ ប្រទេសកម្ពុជាបានក្លាយជាទីផ្សារមួយនៅអាសីុអាគ្នេយ៍ដែលបានដាក់បញ្ចេញដំបូងនូវម៉ូឌែលrealme X50 Pro យើងអាចមើលឃើញថាrealmeមានការប្តេជ្ញាយ៉ាងម៉ោះមុតក្នុងការវាយលុកក្នុងទីផ្សារប្រទេសកម្ពុជា។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិរបស់realme X50 Proដែលដាក់ប្រកាសលើកនេះ៖ 

image

លក្ខណៈសម្បត្តិនៃrealme X50 Pro 5G :

ការសាកថ្មលឿន65W SuperDart : មើលចប់ភាពយន្តមួយ សាកថ្មត្រឹមតែ៣នាទីគឺគ្រប់គ្រាន់ហើយ

realme X50 Pro 5G បានបំពាក់នូវបច្ចេកវិទ្យាថ្មី ការសាកថ្មលឿន65W SuperDart ដែលជាម៉ូឌែលមួយដែលសាកថ្មឆាប់រហ័សបំផុតក្នុងទីផ្សារបច្ចុប្បន្នដោយគ្រាន់តែសាកថ្មត្រឹមតែ ៣ នាទីតែប៉ុណ្ណោះ គឺអាចបំពេញនូវតម្រូវការ មើលភាពយន្តបាន ១០០ នាទី ​ឬបទពិសោធន៍លេងហ្គេមបាន ១ ម៉ោង ២០ នាទី។ ជាមួយគ្នានេះដែរ realme X50 Pro គាំទ្រនូវការលេងបណ្តើរសាកថ្មបណ្តើរ ដោយការសាកពេញនូវថ្មកម្លាំង 4200mAh ត្រូវការពេលត្រឹមតែរយៈពេល ៣៥ នាទីតែប៉ុណ្ណោះ។ បច្ចេកវិទ្យាសាកថ្មលឿនរបស់ realme X50 Pro ជួយអោយអ្នកឡើងឈាមវិញយ៉ាងឆាប់រហ័ស​​​​ក្នុងខណៈពេលរវល់ខ្លាំងក៏ដោយ។ 

image

បន្ទះឈីបSnapdragon 865 ដ៏ខ្លាំងក្លាសម្រាប់ស្មាតហ្វូន Flagship ឆ្នាំ២០២០

realme X50 Pro 5G ម៉ូឌែលនេះមានបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 865 ទម្រង់ Dual 5Gដែលមានតេស្តពិន្ទុខ្ពស់ជាងគេនៅលើទីផ្សារបច្ចុប្បន្ន ដែលតេស្តពិន្ទុនៅលើ Antutu មានដល់ទៅជាង ៦ មុីឺនពិន្ទុ។ បន្ទះឈីបSnapdragon 865 មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាAI លឿនជាងមុន២ដង វាអាចមានសមត្ថភាពគណនារូបភាព 200 លានភិកសែលក្នុងមួយវិនាទី គាំទ្រការថតវីដេអូ 8K 30fps ធ្វើអោយអ្នកទទួលបានបទពិសោធន៍ដែលមានភាពរលូនស្របពេលនោះក៏ទទួលបាននូវបទពិសោធន៍ដែលមានរូបភាពកាន់តែច្បាស់ផងដែរ។

image

 កម្រិតrefresh rate90Hzជាមួយអេក្រង់Samsung Super AMOLED

realme X50 Pro 5Gប្រើប្រាស់នូវអេក្រង់Samsung Super AMOLED ធំ6.44 អុីញ ដែលមានល្បឿនអេក្រង់ខ្ពស់90Hz។ ប្រៀបជាមួយនឹងអេក្រង់ធម្មតា អេក្រង់Samsung Super AMOLED មានល្បឿនប្រតិកម្មលឿនជាងមុន ក៏ដូចជាកម្រិតពណ៌ខ្ពស់ជាងមុនផងដែរ ធ្វើអោយអតិថិជនទទួលបាននូវបទពិសោធន៍ផ្ទៃរូបភាពកាន់តែល្អ។ ម៉ូឌែល realme X50 Pro ដែលជា Flagship ប្រចាំឆ្នាំនេះ គឺមានបំពាក់នូវកម្រិតល្បឿនអេក្រង់ខ្ពស់90Hz រួមជាមួយសមាមាត្រនៃអេក្រង់ខ្ពស់ជាងមុន ក្រលែកមួយភ្លែតគឺឃើញតែផ្ទៃអេក្រង់ ធ្វើអោយអតិថិជនប្រើប្រាស់នូវ realme X50 Pro នៅពេលមើលភាពយន្តឬលេងហ្គេមអាចទទួលបានចក្ខុវិស័យកាន់តែទូលាយជាងមុននិងទទួលបានកំរិតបទពិសោធន៍ មើលឃើញកាន់តែខ្ពស់ថែមទៀត។ 

image

កាមេរ៉ា

សម្រាប់ផ្នែកកាមេរ៉ាមុខ realme X50 Pro បានប្រើប្រាស់ការរចនាដោយមានលេនភ្លោះទម្លុះអេក្រង់២គ្រាប់​ រួមជាមួយនឹង Sony IMX 616 Sensor និងលេនទូលាយ 105° Ultra Wide-angle ។ កាមេរ៉ា 32MP+8MP បំពាក់នូវមុខងារសែលហ្វីជាច្រើន សម្រាប់បំពេញនូវតម្រូវការសែលហ្វីរបស់អតិថិជនដែលមានការជួបជុំពេលយប់និងទីកន្លែងផ្សេងៗ។កាមេរ៉ាក្រោយនៃ realme X50 Pro 5G មានទំហំ 64MP AI Quad Camera ពង្រីកបាន 20x Hybrid Zoom លេនទូលាយ 119° រួមជាមួយ​នឹងលេនPortrait ។ បើមើលតាមរយៈបទពិសោធន៍ការថតផ្ទាល់ នៅក្នុងស្ថានភាពដែលមានពន្លឺគ្រប់គ្រាន់ ល្បឿននិងប្រសិទ្ធភាពរូបភាពដែលទទួលបានក៏មានភាពល្អប្រសើរ សម្រាប់ចំនុចលម្អិតនៃរូបភាពគឺច្បាស់ល្អ ពណ៌ក៏ស្អាត ។សម្រាប់ស្ថានភាពដែលមានពន្លឺមិនគ្រប់គ្រាន់វិញ ដោយសារតែមានការរួមបញ្ចូលគ្នានៃកាមេរ៉ា៤គ្រាប់ ដូចនេះហើយគឺវានៅតែអាចទទួលបានពន្លឺខ្លះនិងធ្វើអោយយើងថតបានទិដ្ឋភាពពេលរាត្រីដ៏ស្រស់ស្អាតផងដែរ ។

image

ការរចនាបែបសុីវិល័យនិងថ្លៃថ្នូរតែមិនបាត់បង់ស្មារតីស្វាហាប់

realme X50 Pro 5G មានពីរជម្រើសជាមួយពណ៌ Rust Red និង Moss Green ដែលជាប្រភេទពណ៌ Morandi ដែលពេញនិយមក្នុងឆ្នាំ2020 នេះ ។បើប្រៀបធៀបនឹង ផលិតផលFlagshipពីមុនដែលត្រឹមតែស្វែងរកនូវអារម្មណ៍ដែលមានភាពសុីវីល័យ តែសម្រាប់ការរចនារបស់realme លើកនេះដែលមានទាំងភាពថ្លៃថ្នូរតែមិនចាស់ទុំពេក និងមានពណ៌ដែលពោរពេញទៅដោយភាពរស់រវើក។ 

image

ថ្វីត្បិតតែបច្ចុប្បន្ននេះ​​5Gមិនទាន់មានដាក់អោយដំណើរការនៅក្នុងប្រទេសកម្ពុជានៅឡើយ ប៉ុន្តែសម្រាប់ realme X50 Pro នេះវិញ ក្រៅពីមានបច្ចេកវិទ្យាប្រព័ន្ធ5G ហើយនោះគ្រឿងបំពាក់ផ្សេងៗរបស់វាក៏មានលក្ខណៈពិសេសគួរអោយចាប់អារម្មណ៍ផងដែរ មិនថាបច្ចេកវិទ្យាសាកលឿន65W SuperDart  បន្ទះឈីបSnapdragon 865 ដែលមានតេស្តពិន្ទុខ្ពស់ជាងគេនៅក្នុងទីផ្សារ ឬក៏ល្បឿនអេក្រង់ខ្ពស់90Hzជាមួយនឹងអេក្រង់Samsung Super AMOLED សុទ្ធតែជាគ្រឿងបំពាក់កម្រិតកំពូលនៅក្នុងទីផ្សារ។ បច្ចុប្បន្ននេះអង្គផ្ទុកម៉ូឌែលrealme X50 Pro មួយនេះ ក៏មានកម្រិតខ្ពស់ដែរ 12GB RAM +​ 256GB ROM ដាក់លក់ក្នុងតម្លៃ899$ ។

ក្រៅពីនេះ វាមានរូបរាងខាងក្រៅដែលឥតខ្ចោះ និងការរចនាដែលមានមុខងារថ្មីប្លែកដែលផ្តោត ជាពិសេសទៅលើតម្រូវការយុវវ័យ សំខាន់ជាងនេះទៀតគឺ realme អាចនឹងជាប្រេនទីមួយដែលចាប់ពីដំបូងឡើយក៏បានជ្រើសយក “ ជំនោរលេងពេញនិយម”ធ្វើជាហ្សែនសំខាន់មួយសម្រាប់ផលិតផលរបស់ខ្លួន ខិតខំយកបច្ចេកវិទ្យា ភាពទាន់សម័យ ភាពវ័យក្មេង ភាពពេញនិយមមករួមបញ្ចូលគ្នា ស្របពេលជាមួយគ្នានេះដែរក៏ជាប្រេនមួយដែលធ្វើអោយយុវវ័យភាគច្រើនអាចមានសមត្ថភាពអាចទិញប្រើប្រាស់បានផងដែរ៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 5912
Yesterday : 16662
This Month : 402512
Last Month : 519705
Total Visitor : 24795792