ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Foxconn វិនិយោគទឹកប្រាក់ ១ ពាន់លានដុល្លារអាមេរិកនៅក្នុងប្រទេសឥណ្ឌាដើម្បីបង្កើនការផលិត iPhone

ក្រុមហ៊ុនបច្ចេកវិទ្យា Foxconn ប្រហែលជាសម្លឹងមើលក្នុងការវិនិយោគទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារអាមេរិកទៅលើរោងចក្រដែលមានស្រាប់នៅក្នុងប្រទេសឥណ្ឌា។ ការពង្រីកទៅលើរោងចក្រនៅក្នុងតំបន់ Sriperumbudurនេះនឹងត្រូវការពេលវេលា ៣​ឆ្នាំដើម្បីបញ្ចប់ ហើយវានឹងផ្តល់នូវឱកាសការងារដល់ទៅ ៦០០០ កន្លែងថែមទៀត។

 image

ការផ្លាស់ប្តូររបស់ក្រុមហ៊ុន Foxconn នៅក្នុងការផលិត iPhone នៅក្រៅប្រទេសចិនគឺផ្តល់នូវភាពងាយស្រួលដោយសារតែពេលនេះវាមានបញ្ហាទៅលើសង្គ្រាមពាណិជ្ជកម្មរវាងចិន និងឥណ្ឌា។ រោងចក្រដែលស្ថិតនៅផ្នែកខាងត្បូងរបស់ប្រទេសឥណ្ឌានេះគឺជាកន្លែងដែលក្រុមហ៊ុន Foxconn ធ្វើការផលិតនូវស្មាតហ្វូន iPhone XRs នៅក្នុងពេលនេះ។

image

គម្រោងជាច្រើនទៀតនៅក្នុងការផលិតនូវម៉ូឌែលជាច្រើនទៀតក៏នឹងធ្វើឡើងនៅទីតាំងនេះផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះនៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ៕