ព័ត៌មាន

ថេប្លេត Huawei MatePad T10/T10s បង្ហាញខ្លួននៅលើ Geekbench

ថេប្លេត MatePad T10 និង  T10s​របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei មានការបែកធ្លាយកាលពីសប្តាហ៍មុននេះ ហើយថ្មីៗនេះវាក៏បង្ហាញវត្តមាននៅលើបញ្ជីរបស់  Geekbench ផងដែរ។​នេះបង្ហាញថា ថេប្លេតនេះនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ។

 image

ថេប្លេតនេះមានលេខម៉ូឌែល  AGS3-AL09HN ដែលមានការជឿជាក់ថានេះគឺជាថេប្លេត  MatePad T10s ដែលដំណើរការនូវបន្ទះឈីប Kirin 710A chipset ហើយវាមានរ៉េមទំហំ 4GB ។ ថេប្លេតនេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ  Android 10 ហើយវាមានល្បឿន 1.70 GHz ។ ថេប្លេតនេះក៏តេស្តនៅលើ Geekbench ផងដែរ៕

image