ព័ត៌មាន

realme C11 នឹងប្រកាសជាផ្លូវការនៅថ្ងៃទី 21 ខែកក្កដានេះម៉ោង ៤ ល្ងាចតទៅ រួមជាមួយនឹងឱកាសឈ្នះរង្វាន់ស្មាតហ្វូន realme C11 ជាច្រើនរង្វាន់ក្នុងការចូលរួមកម្មវិធីសំនួរចម្លើយងាយៗថែមទៀតផង!

ជាមួយនឹងការរចនារូបរាងដ៏ឥតខ្ចោះ និងមានថាមពលថ្មខ្លាំងដែលអាច standby បានរហូតដល់ទៅ 40 ថ្ងៃនោះ ទោះបីជា realme C11 មិនទាន់បានដាក់ប្រកាសជាផ្លូវការផងក៏ស្មាតហ្វូននេះទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនរួចទៅហើយ។ ថ្មីៗនេះដែរ realmeបានប្រកាសជាផ្លូវការថា កំពូលស្មាតហ្វូនលំដាប់ថវិកា realme C11 នឹងប្រកាសនៅថ្ងៃទី 21 ខែកក្កដានេះតាមរយៈព្រឹត្តិការណ៍ Online ! 

image

realme C11 គឺជា​ស្មាតហ្វូនដែលមានការកែប្រែថ្មី និងប្រកាសចុងក្រោយបំផុតនៃត្រកូល realme C series ហើយនៅតែបានបន្តរក្សារដដែលនូវចំណុចពិសេសៗជាច្រើនដែលរួមមានអេក្រង់ធំ និងថាមពលថ្មធំពីត្រកូលស្មាតហ្វូន realme C series ។ តែអ្វីដែលខុសគ្នានោះគឺថាស្មាតហ្វូន realme C11បំពាក់នូវបន្ទះឈីបHelio G35 gaming processor មិនត្រឹមតែបង្កើននូវសមត្ថភាពខ្លាំង និងភាពរលូននៃការប្រើប្រាស់នោះទេ ស្របពេលជាមួួយគ្នានេះដែរវាក៏មានការកាត់បន្ថយការប្រើប្រាស់ថាមពល ធ្វើអោយថាមពលថ្មធំទំហំ5000mAhអាចប្រើបានរយៈពេលកាន់តែយូរ ឬអាចទុកStandby បានរហូតដល់40ថ្ងៃថែមទៀត។ 

image

ការរចនារបស់realme C11 បានវាយបំបែកម្តងទៀតនូវការយល់ឃើញរបស់អតិថិជនទៅលើស្មាតហ្វូនលំដាប់ថវិកានេះជាមួយនឹងកាមេរ៉ាក្រោយបានប្រើប្រាស់​ការរចនាបែប Geometric ។ ជាមួយនឹងការប្រើប្រាស់ពណ៌ថ្មីប្លែក Mint Green និង Pepper Grey ធ្វើអោយស្មាតហ្វូន C11 នេះក្លាយជាការរចនាដែលពេញនិយមជាងគេសម្រាប់រដូវក្តៅក្នុងឆ្នាំនេះ ហើយការរចនាផ្ទៃខាងក្រោយដែលមានសភាពឆ្នូតធ្វើអោយកាន់តែមានភាពងាយស្រួលក្នុងការចាប់កាន់ស្របពេលជាមួយគ្នានោះក៏កាត់បន្ថយនូវបញ្ហាស្នាមប្រលាក់ពីស្នាមក្រយ៉ៅដៃផងដែរ។ 

realme C11ដែលបានវាយបំបែកនូវការយល់ឃើញថ្មីរបស់អតិថិជនទៅលើស្មាតហ្វុនលំដាប់ថវិកាម៉ូឌែលនេះនឹងប្រកាសជាផ្លូវការនៅថ្ងៃទី 21 ខែកក្កដាវេលាម៉ោង 4 ល្ងាចតទៅ ស្របពេលនេះដែរ ក្រុមហ៊ុនក៏បានអញ្ជើញ KOL 3 រូបចូលរួមក្នុងការចាប់រង្វាន់ នឹងមានការចាប់ជ្រើសយកអ្នកឈ្នះ​រង្វាន់realme C11 ចំនួន 4នាក់នៅក្នុងការ​Live ទៀតផង ។ ក្រៅពីនេះក៏នៅមានកាដូភ្ញាក់ផ្អើលមួយទៀតនៅក្នុងការចាប់រង្វាន់ផងដែរ តើវាជារង្វាន់អ្វីដែរ? សូមទន្ទឹមរង់ចាំទស្សនាការដាក់ប្រកាសនៅតាមរយៈព្រឹត្តការណ៍Online នៅថ្ងៃទី 21 ខែកក្កដាទាំងអស់គ្នា៕