ព័ត៌មាន

Red Magic 5S នឹងបង្ហាញខ្លួនជាមួយនឹង UFS 3.1 memory និង LPDDR5 RAM

ថ្មីៗនេះ យើងទទួលបាននូវព័ត៌មានលម្អិតរបស់ស្មាតហ្វូនលេងហ្គេម Red Magic 5S ។​ស្មាតហ្វូននេះនឹងមានបន្ទះឈីប  Snapdragon 865+ chipset នេះបើតាមការបញ្ជាក់របស់អគ្គនាយក  Ni Fei​របស់ក្រុមហ៊ុននេះ ហើយនៅក្នុងរូបភាពដែលគាត់ទម្លាយនេះមិនមានការបង្ហាញអំពីម៉េមូរី និងរ៉េមរបស់ស្មាតហ្វូននេះនៅឡើយទេ។

 image

ស្មាតហ្វូន Red Magic 5S នេះនឹងមានរ៉េម  LPDDR5 RAM ដូចគ្នាទៅនឹងស្មាតហ្វូន Red Magic 5G ដែរ ហើយវាក៏មានម៉េមូរី UFS 3.1 storage ជាមួយនឹង Magic Write optimization របស់ក្រុមហ៊ុននេះដែលមានការពង្រឹងទៅលើល្បឿននៃការ read-write លឿនជាងមុនថែមទៀត។ ស្មាតហ្វូននេះនឹងមានកម្រិតអេក្រង់ 144Hz refresh rate និងរ៉េមទំហំ 16GB ៕

image