ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy M51 នឹងមានកាមេរ៉ា 12MP ultrawide angle

នៅក្នុងរូបភាព CADរបស់ស្មាតហ្វូនស៊េរីថ្មី  Samsung Galaxy M51 ដែលបង្ហាញខ្លួននៅក្នុងខែមីនានេះមានការទម្លាយអំពីកាមេរ៉ា ៣ គ្រាប់នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ។ ប៉ុន្តែនៅក្នុងរបាយការណ៍មួយទៀតក៏អះអាងថា​ស្មាតហ្វូននេនឹងមានកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 64MP ។ ពេលនេះ វាមានការទម្លាយថា កាមេរ៉ា​64MP នេះនឹងអមជាមួយនឹងកាមេរ៉ា  12MP ultrawide និងកាមេរ៉ា ២ គ្រាប់ទៀតដែលនៅមិនទាន់ដឹងនៅឡើយទេ។

 image

វានៅមិនទាន់មានការនិយាយអំពីក្រុមហ៊ុនបច្ចេកវិទ្យា Samsung នោះទេអំពីស្មាតហ្វូន Galaxy M51 នេះ ប៉ុន្តែស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុនSamsung នេះគឺមានលេខកូដ SM-M515F ហើយស្មាតហ្វូន M51 នេះក៏ឆ្លងកាត់នៅលើ Geekbench កាលពីខែមុននេះផងដែរ។ វាមានការទម្លាយថា​ ស្មាតហ្វូននេះនឹងមានបន្ទះឈីប Snapdragon 675 SoC, 8GB RAM និង Android 10 ។

image

យើងនៅមិនទាន់ដឹងអំពីកាលបរិច្ឆេទផ្លូវការរបស់ស្មាតហ្វូន Galaxy M51 នោះទេ ប៉ុន្តែវាមានពាក្យចចាមអារ៉ាមថា ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួននៅក្នុងខែប្រទេសឥណ្ឌានៅក្នុងខែកញ្ញាខាងមុខនេះ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងទីផ្សារជាច្រើនទៀតផងដែរមុនការប្រកាសបង្ហាញវត្តមាននៅក្នុងប្រទេសអាស៊ីខាងត្បូងផងដែរ៕