ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy Note20 Ultra បង្ហាញខ្លួនជាមួយនឹងពណ៌ Mystic White ដ៏ស្រស់ស្អាត

យើងធ្លាប់បានឃើញរួចមកហើយថា ស្មាតហ្វូន Samsung Galaxy Note20 Ultra នឹងមាន ២ ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ Mystic Bronze និង Mystic Black ។ ពេលនេះ វាមានពណ៌ថ្មីមួយទៀតហៅថា Mystic White ផងដែរ។​

image

ស្មាតហ្វូន Galaxy Note20 Ultra នេះត្រូវគេរំពឹងថានឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ៥ ខែសីហានេះនៅក្នុងព្រឹត្តិការណ៍ Unpacked របស់ក្រុមហ៊ុន Samsung ដែលធ្វើជាលក្ខណៈអនឡាញ។ យើងនៅមិនទាន់បានដឹងអ្វីអំពីស្មាតហ្វូន flagship របស់ក្រុមហ៊ុន Samsung នៅឡើយទេ។ តាមការបែកធ្លាយចុងក្រោយបំផុតបញ្ជាក់ថា​ ស្មាតហ្វូន Galaxy Note20 Ultra នេះនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 990 SoC នៅក្នុងអ៊ឺរ៉ុប ហើយវាដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 10 ថែមទៀត។ ស្មាតហ្វូននេះមានរ៉េមទំហំ 12GB RAM​និងម៉េមូរីទំហំ 512GB storage ។

image

ស្មាតហ្វូននេះមានអេក្រង់ 6.9″ 120Hz WQHD+ AMOLED រន្ធប្រហោង punch holeនៅលើអេក្រង់ចំកណ្តាលជាមួយនឹងកាមេរ៉ា 10MP selfie ។​នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ាទំហំ 108MP, 12MP ultrawideនិង 12MP telephoto ៕