ព័ត៌មាន

កាលបរិច្ឆេទនៃការប្រកាសបង្ហាញវត្តមាន iPhone 12 ត្រូវបានទម្លាយ ខណៈពេលដែល MacBooks ថ្មីនឹងបង្ហាញខ្លួននៅក្នុងខែតុលា

តាមការបញ្ជាក់ចេញពីអ្នកទម្លាយព័ត៌មានដ៏ល្បីល្បាញរបស់ Apple បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន iPhone 12 នៅថ្ងៃទី ៨ ខែកញ្ញានេះ ហើយនាឡិកា Apple Watch Series 6 នឹងបង្ហាញខ្លួនផងដែរ។ បន្ថែមពីនេះទៀតនោះ វាមានពាក្យចចាមអារ៉ាមថា Apple Glass និង MacBooks ថ្មីនឹងបង្ហាញវត្តមាននៅថ្ងៃទី ២៧ ខែតុលានេះផងដែរ។

image

យ៉ាងណាមិញ វានៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។ កាលពីឆ្នាំមុននេះ ស្មាតហ្វូន iPhone 11 បង្ហាញខ្លួននៅថ្ងៃទី ១០ ខែកញ្ញានេះ ហើយសម្រាប់ព្រឹត្តិការណ៍នៅឆ្នាំនេះគឺនៅថ្ងៃទី ៨ ខែកញ្ញា ដែលចំនឹងថ្ងៃអង្គារ៍។ ព្រឹត្តិការណ៍នេះនឹងធ្វើអនឡាញដោយសារតែមេរោគរាតត្បាត COVID-19  ។

image

នៅថ្ងៃទី ២៧ ខែតុលានេះ យើងនឹងឃើញវត្តមានរបស់ MacBook  និង MacBook Pro 13 ដែលប្រើប្រាស់នូវបន្ទះឈីប Apple&#039s silicon ជាមួយនឹង Apple Glass  ផងដែរ។ យើងនឹងរង់ចាំមើលជាបន្តទៀត៕​