ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A42 5G នឹងមានថាមពលថ្មទំហំ 5,000 mAh

ពាក្យចចាមអារ៉ាមជាច្រើនកាលពីពេលមុននេះអំពីស្មាតហ្វូន Samsung Galaxy A42ដែលជាស្មាតហ្វូន 5G ដែលមានតម្លៃថោកបំផុតរបស់ក្រុមហ៊ុននេះ។ យើងបានឃើញនូវទំហំថាមពលថ្មរបស់ស្មាតហ្វូននេះតាមរយៈ  3C របស់ចិនផងដែរ។

 image

តាមការបញ្ជាក់របស់ស្ថាប័ននេះអោយដឹងថា ស្មាតហ្វូននេះនឹងមានថាមពលថ្មទំហំ  4,860 mAh ហើយវាគឺត្រូវគេហៅថាជាទំហំថាមពលថ្ម 5,000 mAh ។ នេះគឺជាស្មាតហ្វូន 5G ដែលមានតម្លៃថោកបំផុតរបស់ក្រុមហ៊ុន Samsung ផងដែរ។ ពាក្យចចាមអារ៉ាមជាច្រើនទៀតបញ្ជាក់ថា ស្មាតហ្វូន  Galaxy A42 នេះនឹងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ថែមទៀតផង៕

image