ព័ត៌មាន

ស្មាតហ្វូន Asus ROG Phone 3 នឹងមានអេក្រង់កម្រិត 160Hz

ស្មាតហ្វូនស៊េរីថ្មី​Asus ROG Phone 3 នឹងមានអេក្រង់ទំហំ 6.59-inch AMOLED ជាមួយនឹងកម្រិត refresh rate 144Hz ប៉ុន្តែតាមពិតទៅអេក្រង់របស់ស្មាតហ្វូននេះគឺទ្រទ្រង់ដល់ទៅកម្រិត 160Hz ។ នៅលើ XDA-Developers មានការបង្ហាញថា សម្រាប់អេក្រង់របស់ស្មាតហ្វូន  ROG Phone 3 ពិតជាទ្រទ្រង់ទៅលើកម្រិតអេក្រង់160Hz ផងដែរ។​

 image

នៅក្នុងការបញ្ជាក់របស់ XDA នេះមានការបញ្ជាក់ថា អេក្រង់នេះពិតជាអាចដំណើរការនូវអេក្រង់កម្រិត  160Hz និងហ្គេមជាច្រើនទៀតដែលមានការទ្រទ្រង់ទៅលើកម្រិតអេក្រង់  144fps ឬហ្គេមប្រភេទ fps ដែលមានកម្រិត 160fps ផងដែរ។ វាក៏អាចដំណើរការនៅលើហ្គេមជាច្រើនទៀតដូចជា 1945 Air Force, Mortal Kombat និង Death Trigger 2 ដែលសុទ្ធតែដំនើរការនៅលើអេក្រង់កម្រិត 144fps ៕

image