ព័ត៌មាន

អេក្រង់​ Black Shark 3S 120Hz អាចធ្វើការប្រៀបធៀបទៅនឹងអេក្រង់ iPhone 11 Pro Max

ស្មាតហ្វូនស៊េរីថ្មី​ Black Shark 3S នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ៣១ ខែកក្កដានេះ ហើយក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មរបស់ស្មាតហ្វូននេះដែលមានការបង្ហាញអំពីលក្ខណៈសម្បត្តិមួយចំនួនរបស់វាផងដែរ។ អេក្រង់នេះគឺមានកម្រិត 120Hz refresh rates សម្រាប់លេងហ្គេមដែលមានកម្រិត frame-rate ខ្ពស់ ហើយវាក៏មាន 270Hz touch refresh rate ផងដែរ។

 image

នៅក្នុងវីដេអូនេះមានការបង្ហាញថា ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.67-inch AMOLED ជាមួយនឹងការទ្រទ្រង់ទៅលើ MEMC 3.0 ថែមទៀត។ សម្រាប់កម្រិត​ frame rate នេះគឺប្រើប្រាស់នៅលើអេក្រង់របស់ស្មាតហ្វូន OnePlus 8 Pro ។ ដើម្បីធ្វើការបង្ហាញនូវភាពរលូននៃអេក្រង់នេះ ក្រុមហ៊ុននេះក៏បញ្ចេញនូវវីដេអូមួយទៀតដែលមានការបង្ហាញអំពីកម្រិតអេក្រង់នេះទៅនឹងស្មាតហ្វូន iPhone 11 Pro Max ផងដែរ។

image

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Black Shark 3S នេះក៏មានការទម្លាយពីសប្តាហ៍មុននេះដែលមានការបង្ហាញអំពីរូបភាពជាច្រើនរបស់វាចេញពី CEO របស់ក្រុមហ៊ុននេះផងដែរ។ វាមានការបង្ហាញអំពីផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះថែមទៀតដែលពិតជាមានការឌីស្សាញប្លែកមែនទែន៕