Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔾 វ៉ោវ!! ណូគា 125 ស្តាប់វិទ្យុដោយមិនចាំបាច់ប្រើកាស ថាមពលថ្មខ្លាំងសន្ទនាចាប់ពីថ្ងៃរះដល់ថ្ងៃលិច

July 28
10:57 am 2020
Like and Share this page:

ថ្មីៗនេះ ក្រុមហ៊ុន ណូគា បានប្រកាសនាំមកនូវទូរស័ព្ទថ្មីមួយទៀតប្រភេទអ៊ិនចុចពិលថ្មី (Feature Phone) សម្រាប់ទីផ្សារកម្ពុជា ដែលមានរូបរាងស្អាត និងមានសមត្ថភាពខ្ពស់នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ហើយអ្វីដែលអស្ចារ្យនោះគឺថាថ្មកាន់បានយូរលើសពីការរំពឹងទុក។ ជាមួយនឹងទូរស័ព្ទ ណូគា 125 ស៊េរីថ្មីនេះ លោកអ្នកអាចស្តាប់វិទ្យុដោយមិនចាំបាច់ប្រើកាស ហើយនិងអាចសន្ទនាចាប់ពីថ្ងៃរះបានរហូតដល់ថ្ងៃលិច ដោយមិនខ្វល់ខ្វាយពីការអស់ថ្មនោះទេ។

 image

ក្រៅពីថាមពលថ្មខ្លាំងបែបនេះហើយនោះ អ្វីដែលគួរអោយចាប់អារម្មណ៍មិនអាចបំភ្លេចបានទៀតនោះគឺថា ទូរស័ព្ទនេះមានភ្ជាប់មកជាមួយនូវហ្គេមពស់ថែមទៀតផង។ សម្រាប់រូបរាងរូបរាង និងលក្ខណៈសម្បិត្តរបស់ទូរស័ព្ទណូគា 125 នេះ គឺមានអេក្រង់ទំហំ 2.4 អ៊ីងប្រភេទកូល័រជាមួយនឹងកម្រិតភាពច្បាស់ QVGA ដែលមានគែមកោង និងមានប៊ូតុងចុចធំៗ ផ្តល់នូវភាពងាយក្នុងការប្រើប្រាស់មិនថាចាស់ឬក្មេងនោះទេ។ ណូគា 125 ដំណើរការដោយបន្ទះឈីប MTK ជាមួយនឹងរ៉េមទំហំ 4MB និងម៉េមូរី Storage 4MB។ អ្វីដែលជាចំណុចទាក់ទាញមួយទៀតនោះ ណូគា 125 អាចរក្សាទុកនូវលេខទូរស័ព្ទបានដល់ទៅ 2000 លេខ និងសារចំនួន 500 សារថែមទៀតនៅលើទូរស័ព្ទនេះ។

 image

សម្រាប់ផ្នែកខាងក្រោយរបស់ទូរស័ព្ទនេះ គឺមានភ្លើង LED Flash សម្រាប់ជំនួយការថតនៅទីងងឹតថែម ឬកន្លែងដែលខ្វះពន្លឹបានទៀតផង។ ទូរស័ព្ទណូគា 125 ថ្មីនេះមានថាមពលថ្មទំហំ 1020mAh ដែលអាចប្រើប្រាស់បានប្រហែលជា ២០ ម៉ោងសម្រាប់ការសាកថាមពលថ្មម្តង និងទុកចោលបានប្រហែលជា ២៤ ថ្ងៃផងដែរ។ ទូរស័ព្ទ ណូគា 125 នេះប្រើប្រាស់ស៊ីមពីរ និងមានពីរពណ៍សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ខ្មៅ និងពណ៌សព្រមទាំងចេញលក់នៅលើទីផ្សារកម្ពុជាយើងក្នុងតម្លៃត្រឹមតែ 27 ដុល្លាតែប៉ុណ្ណោះ។

 ប្រញាប់ឡើង!!! លោកអ្នកអាចរកទិញ ណូគា 125 នេះបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើបក្នុងប្រទេសកម្ពុជា។ ណូគា គឺជាជម្រើសដ៏ល្អក្នុងការប្រើប្រាស់បំផុត។ ណូគា តែងតែផ្តល់នូវអ្វីដែលថ្មី និងអាប់ដេតជានិច្ច ពិសេសគឺតម្លៃល្អសម្រាប់អ្នកប្រើប្រាស់ទាំងអស់អោយទទួលបាននូវផលិតផលដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងទំនុកចិត្ត។សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរស័ព្ទលេខ៖ 012879 707 ៕

 *បញ្ជាក់៖ លក្ខខណ្ឌត្រូវបានអនុវត្តន៍!

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 10673
Yesterday : 13214
This Month : 205250
Last Month : 449200
Total Visitor : 21675706