ក្រុមហ៊ុនបច្ចេកវិទ្យា Google បញ្ជាក់ជាផ្លូវការថាស្មាតហ្វូន Google Pixel 4a នឹងបង្ហាញខ្លួននៅថ្ងៃទី ៣ ខែសីហាខាងមុខនេះ។ ថ្មីៗនេហ 9to5Google ក៏មានការលើកឡើងអំពីស្មាតហ្វូនGoogle’s Pixel 5a ផងដែរ។ ស្មាតហ្វូននេះក៏ប្រទះឃើញណៅក្នុងកញ្ចប់របស់ Google’s Android Open Source Project ឬ AOSP។
យើងនៅធ្វើការរង់ចាំនូវស្មាតហ្វូនGoogle Pixel 5 ដែលនឹងមិនទាន់បង្ហាញខ្លួននៅចុងឆ្នាំនេះទេ ប៉ុន្តែពេលនេះ យើងដឹងថាស្មាតហ្វូន 5a ពេលនេះក៏ស្ថិតនៅក្នុងការអភិវឌ្ឍផងដែរ។ កូដនេះគឺមានការលើកឡើងចាប់តាំងពីស្មាតហ្វូន Pixel 2 មកម្ល៉េះ។
ស្មាតហ្វូន Pixel 4/4a នេះបង្ហាញខ្លួននៅលើបញ្ជី “Q” សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android 10 ។ សម្រាប់ស្មាតហ្វូន Google 4a នេះនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Google 5 នៅចុងឆ្នាំនេះ ហើយវាប្រហែលជាដំណើការនូវ Android R ។ ប៉ុន្តែតើពេលណាដែលស្មាតហ្វូន Pixel 5a នឹងបង្ហាញខ្លួនទៅ?