ព័ត៌មាន

អ្នកស្រាវជ្រាវបង្ហាញពីបញ្ហាសុវត្ថិភាពរបស់យន្តហោះគ្មានអ្នកបើកបររបស់ក្រុមហ៊ុន DJI

អ្នកស្រាវជ្រាវសុវត្ថិភាព កាលពីថ្ងៃអង្គារនេះបានបង្ហើប្រាប់ពីបញ្ហាដែលកើតមាននៅក្នុងកម្មវិធី Android របស់ Da Jiang Innovation (DJI) ដែលជាក្រុមហ៊ុនផលិតយន្តហោះគ្មានអ្នកបើកបរចិន ដែលកម្មវិធីនោះធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិតាមរយៈ Google Play Store ប៉ុន្តែអាចនឹងត្រូវ តំឡើងកម្មវិធីអាក្រក់ រួចបញ្ជូនព័ត៌មានរស៊ើបផ្ទាល់ខ្លួនអ្នកប្រើទៅម៉ាស៊ីនមេរបស់ DJI វិញ។

 image

បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Synacktiv និង GRIMM បានរកឃើញថា DJI’s Go 4 Android app មិនត្រឹមតែសួររកការអនុញ្ញាតបន្ថែមនោះទេ ថែមទាំងប្រមូលទិន្នន័យផ្ទាល់ខ្លួន (IMSI, IMEI, និង serial number របស់ SIM card ទៀតផង) វាប្រើ anti-debug និង បច្ចេកទេស encryption ដើម្បីគេចខ្លួនពីការវិភាគផ្នែកសុវត្ថិភាព។ Synacktiv បានថ្លែងថា “យន្តការនេះស្រដៀងនឹង command and control servers ដែលមានបញ្ហាផ្នែកមេរោគ”។ “អ្នកប្រើផ្តល់សិទ្ធិទៅឱ្យ DJI GO 4 រួមមាន៖ contact, microphone, camera, location storage, change network connectivity ដូច្នេះ ក្រុមហ៊ុន DJI ឬ Weibo ម៉ាស៊ីនមេចិនអាចគ្រប់គ្រងលើទូរស័ព្ទរបស់អតិថិជនបានតាមចិត្ត”។

 image

DJI គឺជាក្រុមហ៊ុនផលិតយន្តហោះគ្មានអ្នកបើកបរដ៏ធំបំផុតនៅលើពិភពលោក និងបានប្រឈមនឹង ការតាមដានពីក្រុមហ៊ុនចិនផ្សេងទៀតលើប្រព័ន្ធសុវត្ថិភាពជាតិ ដែលដឹកនាំដោយក្រសួងមហាផ្ទៃ អាមេរិក បានហាមមិនឱ្យដំណើរការកាលពីដើមខែមករា។ កាលពីខែឧសភា DHS បានព្រមាន ក្រុមហ៊ុនថា ទិន្នន័យរបស់ពួកគេប្រហែលជាស្ថិតក្នុងហានិភ័យ ប្រសិនបើ ពួកគេប្រើរោងចក្រផលិត យន្តហោះគ្មានអ្នកបើកបរនៅចិន និងថាពួកគេ “មានសមាសធាតុដែលអាចសម្របសម្រួលទិន្នន័យ របស់អ្នក និងផ្ញើព័ត៌មានរបស់អ្នកនៅលើម៉ាស៊ីនមេ ដែលអាចចូលដំណើរការបានពីអ្នកខាងក្រៅ ក្រុមហ៊ុន”។ 

ក្រុមហ៊ុនបាននិយាយកាលពីខែមករាថា “ការសម្រេចចិត្តនេះបង្ហាញច្បាស់ពីការព្រួយបារម្ភរបស់ រដ្ឋាភិបាលអាមេរិកអំពីយន្តហោះគ្មានអ្នកបើកបរ DJI ដែលបង្កើតជាផ្នែកតូចមួយនៃ DOI fleet ដែល មានសុវត្ថិភាពតិចតួច តែផ្ទុយទៅវិញជាផ្នែកមួយនៃនយោបាយ ដើម្បីកាត់បន្ថយការប្រកួតប្រជែង ផ្នែកទីផ្សារ និងគាំទ្រផ្នែកបច្ចេកទេសយន្តហោះគ្មានអ្នកបើកបរផលិតក្នុងស្រុក ហើយមិនបានគិតពី គុណភាពរបស់វាទេ”៕