ព័ត៌មាន

ស្មាតហ្វូន Redmi 9 Prime នឹងមានអេក្រង់ FullHD+

ក្រុមហ៊ុនបច្ចេកវិទ្យា Redmi ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនថ្មី Redmi 9 Prime របស់ខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី ៤ ខែសីហានេះ ហើយពេលនេះ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងអេក្រង់ FullHD+ ថែមទៀត។ ព័ត៌មាននេះគឺមានការទម្លាយចេញពី MD Manu Jain របស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi នៅក្នុងប្រទេសឥណ្ឌានៅលើ Twitter ផងដែរ។

image

ក្រុមហ៊ុនបច្ចេកវិទ្យានេះនៅមិនទាន់ប្រកាសបង្ហាញនូវលក្ខណៈសម្បត្តិពេញលេញរបស់ស្មាតហ្វូន Redmi 9 Prime នៅឡើយទេ ប៉ុន្តែស្មាតហ្វូននេះគឺជា Rebrand របស់ស្មាតហ្វូន Redmi 9 ដែលប្រកាសបង្ហាញខ្លួនដំបូងបំផុតនៅក្នុងប្រទេសអេស្ប៉ាញនៅក្នុងខែមិថុនានេះ។

image

ស្មាតហ្វូន Redmi 9 Prime នឹងមានបន្ទះឈីប Helio G80 SoC ហើយអេក្រង់របស់វាគឺមានទំហំ 6.53″ ។ ស្មាតហ្វូន Redmi 9 Prime នេះនឹងមានកាមេរ៉ា ៥ គ្រាប់ដែលមានកាមេរ៉ាខាងមុខទំហំ 8MP selfie និងកាមេរ៉ាខាងក្រោយទំហំ 13MP, 8MP ultrawide, 5MP macro និង 2MP depth sensor ។ វាក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន Redmi 9 Prime នេះនឹងមានថាមពលថ្មទំហំ 5,020 mAh និងបច្ចេកវិទ្យា 18W ថែមទៀត៕