ព័ត៌មាន

គេហដ្ឋានកាន់តែប្រណីត និងស៊ីវីល័យជាមួយមុខងារ Ambient Mode នៅលើទូរទស្សន៍ដ៏ឆ្លាតវៃ SAMSUNG Crystal UHD ថ្មី…!!

ជម្រើសទូរទស្សន៍កាលពីមុនឱ្យតែមើលឃើញរូបភាព និងឮសំឡេងគឺបានហើយ! ម៉្យាងទៀតទិញទូរទស្សន៍មកដាក់ផ្ទះគឺត្រូវតុបតែងថែមនេះ…ថែមនោះ…ដាក់កន្លែងនេះទូលាយ…ដាក់កន្លែងនោះចង្អៀត…ដាក់ជិតរូបថត ឬបន្ថែមផ្ទាំងគំនូរផ្សេងៗទើបបានវាឡូយ! តែឥឡូវសម័យ AI ពីកំពូលបច្ចេកវិទ្យាអេឡិចត្រូនិចរបស់ក្រុមហ៊ុន សាមសុង សម្រាប់ទូរទស្សន៍ដ៏វៃឆ្លាតបំផុត SAMSUNG Crystal UHD  ស៊េរីឆ្នាំ ២០២០ នេះនឹងផ្តល់ជូននូវ បទពិសោធន៍អស្ចារ្យដ៏គួរឱ្យភ្ញាក់ផ្អើលស្ទើរមិនគួរឱ្យជឿ!!

 image

ដូច្នេះក្រៅពីការកម្សាន្តជាមួយនឹងកម្រិតរូបភាពភ្លឺច្បាស់ឥតខ្ចោះ រូបរាងស៊ិចស៊ីទាក់ទាញលាតស្ទើរតែគ្មានគែម SAMSUNG Crystal UHD  ស៊េរីថ្មីនេះគឺត្រូវបានរចនាឡើងមកយ៉ាងប្រណីតជាទីបំផុតដោយមានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាតាំងរូបភាពនៅលើជញ្ជាំងតាមបែបស៊ីវីល័យ (Ambient Mode) ដែលអាចកែប្រែបន្ទប់ទទួលភ្ញៀវ ឬកន្លែងដែលលោកអ្នកដាក់ SAMSUNG Crystal UHD  ក្លាយជាកន្លែងដែលពោរពេញដោយសិល្បៈ និងភាពទាក់ទាញជាមួយនឹងរូបទេសភាពស្អាតៗ, រូបជួបជុំក្រុមគ្រួសាររបស់លោកអ្នក, ឬក៏ផ្ទាំងបង្ហាញនូវព័ត៌មានផ្សេងៗបានផងដែរ!

 image

ម៉េចដែរ…! ពិតជាឡូយ និងទាន់សម័យណាស់មែនទេ…? មានទូរទស្សន៍ដ៏វៃឆ្លាតបំផុត SAMSUNG Crystal UHD  ស៊េរីឆ្នាំ ២០២០ នេះតែមួយគ្រឿងគឺផ្តល់ឲ្យអ្នកនូវទស្សនីយភាព, ការកម្សាន្ត និងរសនិយមសម្រាប់ជីវិតដ៏ទំនើបទាន់សម័យរបស់លោកអ្នកយ៉ាងពេញចិត្តតែម្តង! នៅចាំអីទៀត…ប្រញាប់ទិញ 1 គ្រឿងដាក់ផ្ទះឥឡូវនេះ ភ្លាមទៅដើម្បីទទួលបាននូវបទពិសោធន៍នៃពិភពដ៏មហស្ចារ្យលើសពីការមើលឃើញ និងលើសពីការរំពឹងទុក!

 សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 ! 

* បញ្ជាក់៖ សូមកុំភ្លេចសួររកប័ណ្ណធានារាល់ការជាវទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង …!