Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

ក្មេងជំទង់ម្នាក់ និងយុវជន២នាក់ ត្រូវបានចាប់ខ្លួនពីបទហេគគេហទំព័រ Twitter

August 12
10:52 pm 2020
Like and Share this page:

ក្មេងជំទង់អាយុ ១៧ឆ្នាំ ជាមួយនិងយុវជន២នាក់ផ្សេងទៀតអាយុ ១៩ឆ្នាំម្នាក់ និង២២ឆ្នាំម្នាក់ ត្រូវបាន រាយការណ៍ថា បានចាប់ខ្លួនពីបទចូលហេគគេហទំព័រ Twitter កាលពីពេលថ្មីៗនេះ ដោយបាញ់ឆ្ពោះ ទៅកាន់គណនីអ្នកមានឈ្មោះល្បីៗ (high-profile account) ក្នុងរយៈពេលខ្លីដើម្បីបោកយកប្រាក់ក្នុង ចំនួនដ៏ច្រើន (bitcoin scam)។ យោងតាមក្រសួងយុត្តិធម៌អាមេរិកបានឱ្យដឹងថា Mason Sheppard ដែលគេស្គាល់ថាជា “Chaewon” អាយុ ១៩ឆ្នាំ មកពីអង់គ្លេស, Nima Fazeli ដែលគេស្គាល់ថាជា “Rolex” អាយុ ២២ឆ្នាំ មកពី Florida និងក្មេងប្រុសជំទង់ដែលមិនស្គាល់ឈ្មោះម្នាក់ទៀតត្រូវបានជាប់ចោទពីបទគ្រោង wire fraud គ្រោង លាងលុយកខ្វក់ និងមានបំណងចូលប្រើកុំព្យូទ័រដែលបានការពារដោយចេទនា។ ប៉ុស្តិ៍ទូរទស្សន៍ ព័ត៌មាន WFLA នៅ Florida បានកំណត់អត្តសញ្ញាណក្មេងអាយុ ១៧ឆ្នាំឈ្មោះ Graham Clark រស់នៅ Tampa Bay នៅសប្តាហ៍នេះបានទាក់ទងនឹងការហេគចូល Twitter ហើយជាក្មេងជំទង់ ដែលក្រសួង យុត្តិធម៌អាមេរិកបានរំលឹកនៅក្នុងបទសម្ភាសន៍ផងដែរ។ 

image

កាលពីថ្ងៃទី១៥ ខែកក្កដា បណ្តាញទំនាក់ទំនងសង្គម Twitter ជួបបញ្ហាសុវត្ថិភាពយ៉ាងធ្ងន់ធ្ងរនៅក្នុង ប្រវត្តិសាស្រ្ត បន្ទាប់ពីហេគឃ័របានរៀបចំគម្រោងហេគគណនីជនល្បីៗជាង ១៣០ រួមមាន៖ អតីត នាយករដ្ឋមន្រ្តីអាមេរិក លោក Barack Obama, Kanye West, Joe Biden, Bill Gates, Elon Musk, Jeff Bezos, Warren Buffett, Uber និង Apple។ ក្រុមគោលដៅដែលបានហេគបានទទួលសារបោក ស្រដៀងគ្នា ដោយបញ្ចុះបញ្ចូលឱ្យ follower រាប់លាននាក់ផ្ញើប្រាក់ទៅ bitcoin wallet ដើម្បីជាថ្នូរនឹង ប្រាក់ចំនួនច្រើនត្រលប់មកវិញ។ ”ឥឡូវនេះជាពេល ដែលអ្នករាល់គ្នាទារប្រាក់ពីខ្ញុំវិញ” ដូចជា tweet ពីគណនី លោក Gates បាននិយាយថា៖ “អ្នកផ្ញើប្រាក់មកខ្ញុំ ១០០០$។ ខ្ញុំនឹងសងអ្នក ២០០០$វិញ”។

image 

ក្រុមគោលដៅក៏រួមមានគណនីហិរញ្ញវត្ថុពេញនិយមផងដែររួមមាន៖ Bitcoin, Ripple, CoinDesk, Gemini, Coinbase និង Binance។ គ្រោងការណ៍បោកប្រាក់នេះបានប្រមូលប្រាក់ជាង ១០ម៊ឺនដុល្លា នៅ Bitcoin ពីជនរងគ្រោះតែប៉ុន្មាននាក់ ក្នុងរយៈពេលតែពីរបីម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានការ ផ្សព្វផ្សាយពី tweet ។ Twitter ក៏បានបង្ហាញផងដែរថា បុគ្គលិករបស់ខ្លួនមួយចំនួនក៏ជាក្រុមគោលដៅ នៃ spear-phishing attack តាមរយៈទូរស័ព្ទ ដែលជាការបំភាន់ “បុគ្គលិកពិតប្រាកដ និងកេងចំណេញ ភាពរងគ្រោះរបស់មនុស្សនាំទៅកាន់ការដំណើរការប្រព័ន្ធខាងក្នុងរបស់យើង”។ 

Twitter និយាយថាគណនី ១៣០ ដែលត្រូវបានកំណត់ដោយហេគឃ័រនោះ មានតែ ៤៥ទេដែលត្រូវ បានហេគ (scam) ។ វាក៏បានលើកឡើងថា ហេគឃ័រដំណើរការសារផ្ទាល់នៅក្នុងប្រអប់សំបុត្រយ៉ាង តិចណាស់មានគណនី ៣៦ ប៉ុន្តែមានតែគណនីចំនួន ៨ទេដែលត្រូវបានលួចយកព័ត៌មានឯកជននោះ ។ សេចក្តីជូនដំណឹងពីបទឧក្រឹដ្ឋនៅថ្ងៃនេះថា ការហេគក្នុងបំណងកំសាន្ត ឬស្វែងរកប្រាក់ មាន រយៈពេលមិនយូរទេ។ ការប្រព្រឹត្តបទល្មើសអ៊ីនធឺណិតប្រហែលជាមានអារម្មណ៍ថាស្ងាត់ៗគ្មាន អ្នកដឹង ប៉ុន្តែមិនមែនអញ្ចឹងទេ។ ខ្ញុំចង់ប្រាប់ឧក្រឹដ្ឋជនថា គ្មានអាថ៌កំបាំងទេ ខ្ញុំនឹងរកអ្នកឃើញ៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 2495
Yesterday : 13835
This Month : 274420
Last Month : 445999
Total Visitor : 22190866