ព័ត៌មាន

Ensiko –PHP Web Shell ភ្ជាប់ជាមួយនឹងមេរោគ Ransomware ដែលអាចធ្វើការវាយប្រហារតាំងពីពេលតម្លើងនូវ PHP

ក្រុមអ្នកស្រាវជ្រាវរកឃើញថា PHP web shell ថ្មីដែលមានឈ្មោះហៅថា  Ensiko ភ្ជាប់ជាមួយនឹងមេរោគ ransomware ដែលអាចធ្វើការវាយប្រហារទៅលើ PHP ដែលធ្វើការតម្លើងនៅលើ platforms ជាច្រើនដូចជា Linux, Windows, macOS និងជាច្រើនទៀត។ សម្រាប់មេរោគ malware នេះគឺផ្តល់នូវការបញ្ជាពីចម្ងាយ និងការទទួលយកនូវ Commands ជាច្រើនចេញពីអ្នកវាយប្រហារតាមរយៈ  PHP reverse shell ។

 image

មេរោគ  malware នេះគឺការពារដោយលេខសម្ងាត់ វាមានការបង្ហាញនូវទំព័រ (not found page) ជាមួយនឹងទម្រង់នៃការ login form ដែលលាក់ថែមទៀត។ វាប្រើប្រាស់នូវ  RIJNDAEL_128 ជាមួយនឹង CBC mode ដើម្បីធ្វើការអ៊ីនគ្រីបទៅលើ Files នៅក្នុង web directories និង “.bak” extension ថែមទៀត។

 image

តួអង្គគំរាមកំហែងជាច្រើនក៏ប្រើប្រាស់នូវបច្ចេកទេសនៅក្នុងការលាក់នូវកូដនេះនៅក្នុង  exchangeable image file format (EXIF) headers នៃ file រូបភាពផងដែរ។ មេរោគ malware នេះមានវិធីសាស្រ្តចំនួន ២ នៅក្នុងការស្កេន៖

Backdoor Scan –ការស្កេនទៅលើ web shell ចេញពីបញ្ចីនៃ hardcoded list។

Remote server scan – ការឆែកមើលទៅលើ web server សម្រាប់ web shells ជាច្រើនទៀត។

តាមរយៈការចាក់បញ្ចូលនូវ Ensiko web shell នេះ អ្នកវាយប្រហារជាច្រើនអាចធ្វើការដំណើរការនូវការបញ្ជាពីចម្ងាយ remote administration, file encryption និងមុខងារជាច្រើនទៀតដើម្បីធ្វើការសម្របសម្រួលទៅលើ Web Server នេះ៕