ព័ត៌មាន

តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple គឺកើនឡើងលើសពី ២ ទ្រីលានដុល្លារ

ថ្មីៗនេះ តម្លៃរបស់ទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple គឺកើនឡើងលើសពី ២ ទ្រីលានដុល្លារអាមេរិក។ តម្លៃស្តុករបស់ក្រុមហ៊ុន Apple គឺកើនឡើងដល់ទៅ $467.77 ហើយភាគហ៊ុនរបស់វាគឺ $462.83 ។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple គឺទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងអំឡុងពេលនៃមេរោគរាតត្បាតនេះ។ យ៉ាងណាមិញ នៅក្នុងត្រីមាសនេះ ក្រុមហ៊ុននេះលក់ iPhone មានការធ្លាក់ចុះចំនួន ១៥% ផងដែរ។

image

នៅក្នុងខែកក្កដានេះ ក្រុមហ៊ុននេះគឺមានប្រាក់ចំណេញដល់ទៅ $59.7 ពាន់លានដុល្លារ ហើយវាក៏មានការកើនឡើងទៅលើផលិតផល និងសេវាកម្មជាច្រើន។ ក្រុមហ៊ុន​Apple គឺមានដំណើរការខ្លាំងក្លាក្នុងការផ្តល់សេវាកម្មជាច្រើននៅលើទីផ្សារអនឡាញ។ ក្រុមហ៊ុន​Apple គឺជាក្រុមហ៊ុនដំបូងបំផុតដែលមានទីផ្សារលើសពី ១ ទ្រីលានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៨ ហើយត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុននេះគឺមានតម្លៃទីផ្សារកើនឡើងទ្វេរដង៕

image