ព័ត៌មាន

EmoCrash – ក្រុមអ្នកស្រាវជ្រាវរកឃើញនូវកំហុសមួយក្នុងមេរោគ Emotet Malware ដើម្បីបញ្ឈប់នូវការចែកចាយរបស់វា

ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវអ៊ីនធឺរណិតបានរកឃើញនូវកំហុសមួយនៅក្នុងមេរោគដ៏ល្បីល្បាញ  Emotet malware ដើម្បីបញ្ឈប់នូវការចែកចាយរបស់វា។ Emotet គឺជាមេរោគ malware ដែលផ្អែកទៅលើអ៊ីម៉ែលហើយវាក៏ជាយុទ្ធនាការក្នុងការចែកចាយនូវ spam និងមេរោគ ransomware ផងដែរ។

 image

វាមានកំហុសមួយដែលអនុញ្ញាតអោយអ្នកស្រាវជ្រាវអ៊ីនធឺរណិតអាចធ្វើការបញ្ឈប់នូវការចែកចាយនូវមេរោគ  malware ក្នុងការឆ្លងទៅលើប្រព័ន្ធនេះ។ ក្រុមអ្នកជំនាញសុវត្ថិភាពក៏ធ្វើការបង្កើតនូវ EmoCrash ដើម្បីបញ្ឈប់នូវមេរោគ  ransomware Emotet ផងដែរ។ មេរោគ Emotet បង្ហាញខ្លួនដំបូងបំផុតនៅក្នុងឆ្នាំ ២០១៤ ហើយវាក៏អាចធ្វើការលួចនូវគណនី និងដោនឡូតនូវទិន្នន័យជាច្រើនរបស់អ្នកប្រើប្រាស់ផងដែរ។

image

នៅក្នុងការរាយការណ៍ចេញពី Binary Defense របស់អ្នកស្រាវជ្រាវ James Quinn ក៏រកឃើញនូវ  registry key ដើម្បីធ្វើការការពារទៅលើកូដ និងបញ្ឈប់នូវមេរោគ Emotet នេះ។ EmoCrash អាចដំណើរការនូវ system administrators ដើម្បីធ្វើការវិភាគ និងបិទនូវមេរោគ Emotet ដែលឆ្លងនៅលើបណ្តាញ Networks របស់អ្នក៕