ព័ត៌មាន

លោក Trump មានប្រសាសន៍ថា កិច្ចព្រមព្រៀង TikTok ត្រូវតែផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក និងធានាឱ្យបាននូវសន្តិសុខពេញលេញ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងណាមួយដើម្បីលក់កម្មវិធី TikTok ដែលគ្រប់គ្រងដោយជនជាតិចិនទៅឱ្យក្រុមហ៊ុនអាមេរិកមួយត្រូវតែផ្តល់ផលប្រយោជន៍ច្រើនដល់សហរដ្ឋអាមេរិក និងផ្តល់សន្តិសុខពេញលេញ ។

 image

លោក Trump បានបញ្ចេញសេចក្តីថ្លែងការណ៍ខាងលើនេះ ក្រោយពីលោកបានចេញបទបញ្ជាប្រតិបត្តិហាមឃាត់មិនឲ្យមានការធ្វើប្រតិបត្តិការជាមួយក្រុមហ៊ុនចិនធំ Bytedance របស់ក្រុមហ៊ុន TikTok នៅពាក់កណ្តាលខែកញ្ញា ​ក្រោយពីមានការជម្រុញឲ្យលក់កម្មវិធី TikTok ទៅឱ្យក្រុមហ៊ុន Microsoft ៕

image