ព័ត៌មាន

កម្មវិធីគ្រប់គ្រងលេខសម្ងាត់ដ៏ល្អបំផុតទាំង ១០ សម្រាប់ឆ្នាំ ២០២០

កម្មវិធីគ្រប់គ្រងលេខសម្ងាត់ (Password Manager) គឺតែងតែបង្កើតនូវលេខសម្ងាត់រឹងមាំជាច្រើនដើម្បីធ្វើការការពារទៅលើឧបករណ៍របស់អ្នក គណនីធនាគារអនឡាញរបស់អ្នក និងទិន្នន័យជាច្រើនទៀតពីការចូលទៅដំណើរការដោយគ្មានការអនុញ្ញាត។ នៅក្នុងពេលនេះ យើងនឹងធ្វើការបង្ហាញនូវកម្មវិធីគ្រប់គ្រងលេខសម្ងាត់ដ៏ល្អបំផុតសម្រាប់ Android, Mac និង iPhone ។

image

ហេតុអ្វីខ្ញុំត្រូវការកម្មវិធីគ្រប់គ្រងលេខសម្ងាត់?

ការគ្រប់គ្រងទៅលើលេខសម្ងាត់សម្រាប់គណនីជាច្រើននៅលើអនឡាញនោះគឺពិតជាពិបាកមែនទែនសម្រាប់មនុស្សគ្រប់គ្នាដែលធានាថាលេខសម្ងាត់ទាំងនោះត្រូវបានអ៊ីនគ្រីប។ ប្រសិនបើអ្នកមានលេខសម្ងាត់ដែលខ្សោយនោះ ហេគឃ័រអាចធ្វើការចូលទៅកាន់គណនីជាច្រើនរបស់អ្នកបានយ៉ាងងាយស្រួលដោយប្រើប្រាស់នូវបច្ចេកទេស  brute force​។ ការប្រើប្រាស់នូវលេខសម្ងាត់ដែលរឹងមាំគឺមានយ៉ាងហោចណាស់ ៦ តួអក្សរដែលមានការបញ្ចូលគ្នានៃតួអក្សរធំ តួរអក្សរតូច និម្មិតសញ្ញា និងលេខ។ វាត្រូវបានគេណែនាំអោយប្រើប្រាស់នូវលេខសម្ងាត់តែមួយប៉ុណ្ណោះសម្រាប់គណនីមួយ ហើយការប្រើប្រាស់នូវលេខសម្ងាត់ដដែលនេះគឺជាគំនិតមួយដ៏អាក្រក់បំផុត។

image

តើកម្មវិធីគ្រប់គ្រងលេខសម្ងាត់ដំណើរការយ៉ាងដូចម្តេច?

កម្មវិធីគ្រប់គ្រងលេខសម្ងាត់គឺជាកម្មវិធីមួយដែលអាចធ្វើការរក្សានូវសុវត្ថិភាពនៃលេខសម្ងាត់ជាច្រើនរបស់អ្នកបានយ៉ាងងាយស្រួល។ កម្មវិធីគ្រប់គ្រងលេខសម្ងាត់ទាំងនេះអាចដាក់នូវលេខសម្ងាត់នៃការ Login នៅក្នុងទម្រង់មួយដែលងាយស្រួលក្នុងការគ្រប់គ្រង។ ជាមួយនឹងកម្មវិធីគ្រប់គ្រងទៅលើលេខសម្ងាត់នេះ ទិន្នន័យសម្ងាត់ទាំងអស់របស់អ្នកត្រូវបានអ៊ីនគ្រីប ហើយអ្វីដែលអ្នកត្រូវចងចាំគឺលេខសម្ងាត់មេ (Master Password) តែប៉ុណ្ណោះ។ វាមានការប្រើប្រាស់នូវ algorithms ដូចជា AES-256 និង BCCRYPT ។

តើកម្មវិធីគ្រប់គ្រងលេខសម្ងាត់នេះពិតជាឥតគិតថ្លៃមែនទេ?

នេះគឺជាបញ្ជីនៃកម្មវិធីគ្រប់គ្រងលេខសម្ងាត់ឥតគិតថ្លៃនៅក្នុងឆ្នាំ ២០២០ នេះ៖

  • Norton Password Manager

  • Dashlane

  • LastPass

  • Sticky Password

  • Zoho Vault

  • Keepass

  • SplashID

  • RoboForm

  • LogMeOnce

  • Enpass Password Manager