ព័ត៌មាន

ហេគឃ័រលួចប្រាក់ ៥,៤លានដុល្លារ ពីស្ថាប័នហិរញ្ញវត្ថុអ៊ឺរ៉ុប Eterbase

ឧក្រិដ្ឋជនលួចលុយតាមប្រព័ន្ធអេឡិចត្រូនិចបានសម្រេច។ ស្ថាប័នហិរញ្ញវត្ថុអ៊ឺរ៉ុប Eterbase នៅសប្តាហ៍នេះបានបង្ហើបប្រាប់ពីការវាយប្រហារដ៏ធំមួយនៃបណ្តាញ network ដោយក្រុមហេគឃ័រមិនស្គាល់មុខ ហើយបានលួច cryptocurrencies ក្នុងតម្លៃ ៥,៤លានដុល្លា ។ Eterbase បច្ចុប្បន្នបានជួសជុលប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនរហូតដល់បញ្ហាត្រូវបានដោះស្រាយ បើ យោងតាមសំដីរបស់ស្ថាប័នដែលបានថ្លែងនៅក្នុងកម្មវិធី Europe’s Premier Digital Asset Exchange ។ មានមូលដ្ឋាននៅក្រុង Bratislava ប្រទេស Sloviakia និងបានបង្កើតឡើងនៅឆ្នាំ២០១៩ Eterbase គឺ ជា platform ប្តូរប្រាក់ដែលផ្តោតលើការភ្ជាប់បណ្តាញប្តូរប្រាក់ទៅ SEPA (តាមរយៈគណនី IBAN) មានសមត្ថភាពស្គាល់ទ្រព្យជាច្រើន (multi-asset support) និងស្របច្បាប់។

 image

កាលពីយប់ថ្ងៃច័ន្ទ ហេគឃ័ររៀបចំវាយប្រហារស្ថាប័ន Eterbase ទាំង៦រួមមាន៖ Bitcoin, Ethereum, XRP, Tezos, Algorand, និង TRON និងបានផ្ញើប្រាក់ចេញទៅកាន់កាបូបប្រាក់របស់ហេគឃ័រ បើតាម ការរាយការណ៍ពី Eterbase នៅលើ Telegram channel កាលពីថ្ងៃអង្គារ។   យោងតាមរបាយការណ៍ពី tweet បានឱ្យដឹងថា Eterbase បានតាមដានប្រាក់ដែលត្រូវបានលួចទៅស្ថាប័នប្តូរប្រាក់កណ្តាលរួម មាន៖ Binance, HitBTC និង Huobi និងបានទាក់ទងពួកគេដើម្បីស្នើសុំជំនួយ។

 image

ក្រុមហ៊ុនបានបញ្ជាក់ទៅកាន់អាជ្ញាធរអនុវត្តន៍ច្បាប់ និងអតិថិជនដែលរងផលប៉ះពាល់ ដោយធានាថា ក្រុមហ៊ុនមានថវិកាគ្រប់គ្រាន់សម្រាប់ដោះស្រាយបញ្ហា និងធានាថាប្រាក់ដែលអតិថិជនបានដាក់នៅ ក្នុងធនាគារគ្មានផលប៉ះពាល់ពីការលួចនេះទេ៕