ព័ត៌មាន

ការកម្មង់ទិញមុនស្មាតហ្វូន Samsung Galaxy Z Fold2 គឺមានចំនួន 60,000 គ្រឿងនៅក្នុងប្រទេសកូរ៉េខាងត្បូង

ស្មាតហ្វូន Samsung Galaxy Z Fold2 គឺជាស្មាតហ្វូនបត់បានចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដែលមានការកម្មង់ទិញមុនចំនួន 50,000 គ្រឿងរួចហើយ។ ចំនួននេះមិនទាន់រាប់បញ្ចូលនូវចំនួន 10,000 គ្រឿងទៀតសម្រាប់ស្មាតហ្វូន Galaxy Fold 5G នៅឡើយទេ។

 image

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងចាប់ផ្តើមធ្វើការកម្មង់ទិញមុនទៅលើស្មាតហ្វូននេះនៅថ្ងៃនេះ ហើយស្មាតហ្វូន Galaxy Z Fold2 នឹងចាប់ផ្តើមដាក់លក់នៅថ្ងៃទី ១៨ ខែកញ្ញានេះ។ អ្នកអាចធ្វើការបញ្ជាទិញអនឡាញផងដែរ។ ស្មាតហ្វូន Thom Browne limited edition ក៏មានការកក់ទិញមុនចំនួន 230,000 គ្រឿងផងដែរ ខណៈពេលដែលវាមានតែ ១០០០ គ្រឿងប៉ុណ្ណោះដែលដាក់លក់នៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ៕

image