ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S20 FE ប្រទះឃើញស្ថិតនៅក្នុងដៃរបស់អ្នកប្រើប្រាស់

ពេលនេះ វាមានការបែកធ្លាយរូបរាងរបស់ស្មាតហ្វូន Samsung Galaxy S20 FE ហើយវាក៏មានរូបភាពជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។ នៅក្នុងការទម្លាយរបស់ @jimmyispromo ក៏មានការបង្ហាញនូវស្មាតហ្វូននេះដែលមានពណ៌ Cloud Navy ហើយវាក៏មានការទម្លាយនូវលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។

image

ស្មាតហ្វូន Galaxy S20 FE នេះគឺមានអេក្រង់នៅចន្លោះស្មាតហ្វូន Galaxy S20 និង S20+ ។​ស្មាតហ្វូននេះគឺមានអេក្រង់រាបស្មើ 6.5-inch AMOELD ជាមួយនឹងកម្រិត 120Hz refresh rate ។ ស្មាតហ្វូននេះគឺមានកាមេរ៉ាខាងមុខទំហំ 32MP selfie ហើយផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានទំហំ 12MP main shooter និង​ 8MP telephoto ជាមួយនឹង 3x optical zoom ។ កាមេរ៉ាទី ៣ របស់វាគឺ 12MP ultrawide lens ។

image

ស្មាតហ្វូននេះគឺមានថាមពលថ្មទំហំ 4,500mAh បន្ទះឈីប Snapdragon 865 នៅលើ 5G version និងបន្ទះឈីប Exynos 990 នៅលើម៉ូឌែល 4G និង OneUI 2.5 នៅលើប្រព័ន្ធប្រតិបត្តិការ Android 11 ថែមទៀត។ ស្មាតហ្វូន Galaxy S20 FE នេះនឹងបង្ហាញខ្លួននៅថ្ងៃទី ២៣ ខែកញ្ញានេះនៅក្នុងតម្លៃ €700 នៅក្នុងអ៊ឺរ៉ុប៕