ព័ត៌មាន

រដ្ឋាភិបាលសហរដ្ឋអាមេរិកលាតត្រដាងនូវយុទ្ធនាការមេរោគ Malware “TAIDOOR” របស់ចិនដែលដំណើរការជិតមួយទសវត្សរ៍ហើយ

ថ្មីៗនេះ រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបានធ្វើការបង្ហាញនូវមេរោគរបស់ចិន malware “TAIDOOR” ដែលប្រើប្រាស់ជាសម្ងាត់ដោយរដ្ឋាភិបាលរបស់ចិនអស់រយៈពេលជាង ១ ទសវត្សរ៍ហើយ។ វាក៏មានការជូនដំណឹងអំពីមេរោគ TAIDOOR នេះចេញពីនាយកដ្ឋានសន្តិសុខតាមអ៊ីនធឺរណិតនៃសន្តិសុខមាតុភូមិ (DHS) និងទីភ្នាក់ងារសន្តិសុខហេដ្ឋារចនាសម្ព័ន្ (CISA)ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) និងនាយកដ្ឋានបញ្ជាការ CyberCom (CyberCom) របស់ក្រសួងការពារជាតិ។

image

ការរំលោភសន្តិសុខថ្មីៗនេះត្រូវបានគេរកឃើញ ហើយហេគឃ័រក៏ត្រូវគេកំណត់អត្តសញ្ញាណថាជាកម្មសិទ្ធិរបស់ចិនផងដែរ។ មេរោគ TAIDOOR គឺជាកូដដែលប្រើប្រាស់ដោយ VirusTotal ។ ក្រៅពីនេះ វាក៏មានឱកាសខ្ពស់ដែលរដ្ឋាភិបាលរបស់ចិនប្រើប្រាស់នូវមេរោគ malware នៅក្នុង proxy servers ផ្សេងគ្នានៅលើបណ្តាញ Network របស់ជនរងគ្រោះ និងធ្វើការកេងប្រវ័ញ្ចទៅលើ Networks នេះ។

image

មេបញ្ជាការរបស់ CYBERCOM សហរដ្ឋអាមេរិកធ្វើការបង្ហោះថា មេរោគ TAIDOOR malware​របស់ចិនគឺដំណើរការតាំងពីឆ្នាំ ២០០៨ ។ មេរោគនេះគឺប្រើប្រាស់ប្រឆាំងទៅនឹងទីភ្នាក់ងាររដ្ឋាភិបាល សាជីវកម្ម និងស្ថាប័នសំខាន់ៗទៀតនៅក្នុងតៃវ៉ាន់។ Cyber Command របស់សហរដ្ឋអាមេរិកក៏ទម្លាយនូវ Samples ចំនួន ៤ ដែលស្រដៀងគ្នាទៅនឹងមេរោគ RAT malware នេះផងដែរ។ CISA ណែនាំអោយអ្នកប្រើប្រាស់ធ្វើការគ្រប់គ្រងទៅលើប្រព័ន្ធបណ្តាញរបស់ពួកគេអោយមានសុវត្ថិភាពជានិច្ច៕