ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Google ធ្វើការលុបចោល Paytm នៅលើ Play Store ដោយសារតែវារំលោភទៅលើគោលការណ៍នៃការលេងហ្គេម

ក្រុមហ៊ុនបច្ចេកវិទ្យា Google បានលុបចោលនូវ Paytm នៅលើ  Google Play storeជាមួយនឹងកម្មវិធី Paytm First Games app ដំបូងបំផុតរបស់ខ្លួនដោយសារតែវាបានធ្វើការរំលោភទៅលើគោលការណ៍នៃការលេងហ្គេមរបស់ខ្លួននោះ។ សម្រាប់ Paytm iOS app គឺនៅតែអាចធ្វើការដោនឡូតបានចេញពី Apple App Store ។ កម្មវិធីនេះត្រូវបានលុបចោលដោយសារតែវាបានធ្វើការរំលោភបំពានទៅលើគោលការណ៍ Google play policies ។

image

Paytm គឺជាកម្មវិធីសេវាកម្មហិរញ្ញវត្ថុដ៏ពេញនិយមខ្លាំងបំផុតរបស់ប្រទេសឥណ្ឌាដែលមានអ្នកប្រើប្រាស់ច្រើនជាង ៥០ លាននាក់។ កម្មវិធីនេះគឺគ្រប់គ្រងដោយ One97 Communications Ltd ខណៈពេលដែលកម្មវិធីផ្សេងទៀតគឺគ្រប់គ្រងដោយក្រុមហ៊ុននេះដូចជា Paytm For Business, Paytm Money, Paytm Mall និងកម្មវិធីផ្សេងទៀតដែលមាននៅលើ Play Store ។

image

ក្រុមហ៊ុន Google បានលុបចោលនូវ Paytm app ដោយសារតែវាបានធ្វើការរំលោភទៅលើគោលការណ៍របស់  Google Play gambling policies នៅក្នុងប្រទេសឥណ្ឌា។ តាមការបញ្ជាក់របស់គោលការណ៍នេះ វាមិនអនុញ្ញាតអោយមានការភ្នាល់ទៅលើហ្គេមនេះទេ។ Google បានធ្វើការព្រមានអ្នកអភិវឌ្ឍកម្មវិធីជាច្រើនកុំអោយរំលោភបំពានទៅលើគោលការណ៍នេះទៀតដែលអាចនឹងឈានដល់ការបិទគណនី Google Play Developer ថែមទៀត៕