ព័ត៌មាន

TikTok ដាក់សំណើទៅអាជ្ញាធរសហរដ្ឋអាមេរិកដើម្បីដោះស្រាយបញ្ហាសន្តិសុខ

ក្រុមហ៊ុន TikTok និយាយនៅថ្ងៃចន្ទថា ក្រុមហ៊ុនបានដាក់សំណើទៅរដ្ឋបាលសហរដ្ឋអាមេរិកដើម្បីដោះស្រាយនូវកង្វល់ផ្នែកសន្តិសុខរបស់រដ្ឋបាល។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Los Angeles និយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា៖ “យើងអាចបញ្ជាក់បានថា យើងបានដាក់សំណើទៅនាយកដ្ឋានរតនាគារដែលយើងជឿថានឹងអាចដោះស្រាយបញ្ហាព្រួយបារម្ភផ្នែករដ្ឋបាលដោយការបន្ថែមជំហាននេះនឹងជួយបន្តប្រតិបត្តិការរបស់ក្រុមហ៊ុននៅក្នុងអនាគត។”

 image

នៅក្នុងសេចក្តីថ្លែងការណ៍មានសេចក្តីថា៖ “សំណើរនេះនឹងអាចអោយយើងបន្តគាំទ្រសហគមន៍របស់យើងដែលមានអ្នកប្រើប្រាស់ចំនួន១០០លាននាក់នៅសហរដ្ឋអាមេរិកដែលស្រឡាញ់កម្មវិធីTikTok សម្រាប់ការទំនាក់ទំនង ការកំសាន្ត និងម្ចាស់អាជីវកម្មខ្នាតតូច និងអ្នកបង្កើតគណនីខ្នាតតូចចំនួនរាប់រយរាប់ពាន់នាក់ដែល​បានពឹងផ្អែកលើកម្មវិធី TikTok ដើម្បីចិញ្ចឹមជីវិតនិងកសាងអាជីព។”

image