ព័ត៌មាន

realme 7 series បន្ទះឈីប MediaTek Helio G95 ដែលប្រកាសដំបូងគេ​ក្នុងពិភពលោកក្លាយជម្រើសដ៏ល្អសម្រាប់ស្មាតហ្វូនសម្រាប់ការលេងហ្គេមដែលមានតម្លៃក្រោម 300 ដុល្លារ

ការវិវត្តន៍នៃផលិតផលស្មាតហ្វូន គឺផ្អែកសំខាន់បំផុតលើការផ្លាស់ប្តូរទៅលើបន្ទះឈីបនៃស្មាតហ្វូននោះ និងជាមួយគ្នានេះដែរក៏បង្ហាញចេញនូវការបង្កើនប្រសិទ្ធភាពឆាប់រហ័សនៃបទពិសោធន៍មុខងារស្មាតហ្វួន ។ ថ្ងៃទី ២០ ខែកញ្ញា​នេះ ក្រុមហ៊ុន realme បានប្រកាសថាបន្ទះឈីប Helio G95 ដែលមានសមត្ថភាពខ្លាំងសម្រាប់ការលេងហ្គេមរបស់Media Tekដែលជិតនឹងដាក់ប្រកាសដំបូងគេក្នុងពិភពលោក យោងតាមចង្វាក់និងការរៀបចំនៃផលិតផល ផលិតផលថ្មីនោះគឺជា​ realme 7 ។ 

image

តាមរយៈតេស្តពិន្ទុនៅក្នុង ​Antutu ដែលមានទៅដល់ជាង 30 មុឺនពិន្ទុ បន្ទះឈីប Media Tek Helio G95​ ដែលប្រើប្រាស់CPU 8 core គឺប្រាកដជាមិនមែនជាបន្ទះឈីបហ្គេមធម្មតានោះទេ។   ប្រៀបនឹង G90ជំនាន់មុន កម្រិតCPUរបស់វាប្រសើរឡើង​ 5% (Antutu) កម្រិតGPUប្រសើរឡើង8% (Manhattan) បន្ទះឈីបបង្កើនប្រសិទ្ធភាព ភ្ជាប់អុីនធើណេត ការបង្ហាញរូបភាព ការលេងហ្គេម ការប្រើប្រាស់ថាមពលថ្មជាដើម អាចនាំមកនូវសមត្ថភាពដ៏អស្ចារ្យដល់ទូរស័ព្ទ។ ​មានន័យថាrealme 7  នឹងនាំមកជូនអ្នកប្រើប្រាស់នូវការកែលំអបទពិសោធន៍លេងហ្គេមយ៉ាងពេញលេញ និងអាចក្លាយជាស្មាតហ្វូនដែលមានសមត្ថភាពក្នុងការលេងហ្គេមដែលមានជួរតម្លៃក្រោម300ដុល្លារនៅក្នុងទីផ្សារប្រទេសកម្ពុជា។ 

នៅក្នុងពិភពហ្គេម រាល់វិនាទីគឺសុទ្ធជាឱកាសនៃការឈ្នះ។ បន្ទះឈីប​ Media Tek Helio G95 ដែល realme 7 បានដាក់បង្ហាញដំបូងគេបានបំពាក់ផ្តាច់មុខនូវប្រភេទ Hardware HyperEngine  ជំនួយដល់ការលេងហ្គេម ដែលមានសមត្ថភាពធ្វើការខ្លាំង ធ្វើអោយបទពិសោធន៍លេងហ្គេមធំៗ ការប្រើប្រាស់ផ្សេងៗ​ ក៏ដូចជាប្រព័ន្ធប្រតិបត្តិការមានភាពរលូន បទពិសោធន៍លេងហ្គេមរបស់អ្នកប្រើប្រាស់ក៏កាន់តែអស្ចារ្យផងដែរ។ 

image

មិនត្រឹមតែប៉ុណ្ណោះ បន្ទះឈីប Media Tek Helio G95 ថែមទាំងគាំទ្រនូវអេក្រង់FHD+90fps និងមានកាមេរ៉ា64MP សូមរង់ចាំទទួលយកបទពិសោធន៍នៃrealme 7ទាំងអស់គ្នា ។ នៅពាក់កណ្តាលឆ្នាំដំបូងនៃ២០២០ realme 6 បានបំពាក់នូវ Media Tek Helio G90T ដែលបានដាក់ប្រកាសដំបូងក្នុងពិភពលោក បាននាំនូវបទពិសោធន៍លឿនបំផុតដល់អ្នកប្រើប្រាស់ ។ ប្តេជ្ញាចិត្តនឹងធ្វើអោយយុវវ័យកាន់តែច្រើនបានប្រើប្រាស់នូវបច្ចេកវិទ្យាពេញនិយម​ឈានមុខគេ និងបន្តធ្វើអោយប្រសើរឡើងនូវគ្រឿងបំពាក់នៃផលិតផលនិងបទពិសោធន៍សមត្ថភាព គឺជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយមយ៉ាងពិតប្រាកដ។ ក្រោយពេលrealme 7 ដែលមានបំពាក់នូវបន្ទះឈីប Media Tek G95 បានចេញលក់​ Gamer នឹងទទួលបានបទពិសោធន៍រលូនដែលលើសពីការស្មាន ដែលអាចនាំនូវការពេញនិយមសម្រាប់ទូរស័ព្ទសម្រាប់លេងហ្គេម “ការផ្លាស់ប្តូរសម័យកាលពេញនិយមនៃទូរស័ព្ទ” សូមរង់ចាំតាមដានទាំងអស់គ្នា៕