ព័ត៌មាន

មជ្ឈមណ្ឌលវាយប្រហារធំបំផុតរបស់ពិភពលោករងនូវការវាយប្រហារដោយមេរោគ Netwalker Ransomware

ថ្មីៗនេះ នៅក្នុងមជ្ឈមណ្ឌលទិន្នន័យធំបំផុតរបស់ពិភពលោក Equinix ត្រូវរងគ្រោះដោយសារតែមេរោគ Netwalker Ransomware ហើយក្រុមហ៊ុន Equinix ក៏ធ្វើការស៊ើបអង្កេតទៅលើបញ្ហានេះផងដែរ។ រហូតមកទល់ពេលនេះ ពួកគេដឹងថា ពួកគេរងនូវការវាយប្រហារមេរោគ ransomware នៅក្នុងប្រព័ន្ធខាងក្នុងនោះ។ Equinix រកឃើញនូវការវាយប្រហារមេរោគ ransomware នៅវេលាម៉ោង 12:45 a.m. ET នៅថ្ងៃព្រហស្បតិ៍នេះ។

 image

Equinix គឺព្យាយាមក្នុងការឆ្លងកាត់នូវមជ្ឈមណ្ឌលទិន្នន័យចំនួន ២០៥ ដែលនៅក្នុង ២៥ ប្រទេសនៅទ្វីបចំនួន ៥ ផងដែរ។ Equinix រងគ្រោះដោយសារតែមេរោគ Netwalker ransomware នៅថ្ងៃឈប់សម្រាក Labor Day ។ ក្រុមហេគឃ័របានលួចយកទិន្នន័យយ៉ាងច្រើន។

image

មេរោគនេះគឺមានការបន្ថែមនូវ Link សម្រាប់ភ្ជាប់ទៅកាន់ការទូទាត់ប្រាក់ Netwalker Tor ហើយក្រុមហេគឃ័រអាចគិតថ្លៃប្រាក់លោះចំនួន $4.5 លានដុល្លារអាមេរិក (455 bitcoin)។ ប្រសិនបើក្រុមហ៊ុននេះមិនបង់ប្រាក់លោះទាន់ពេលវេលានោះទេ ការបង់ប្រាក់លោះគឺនឹងកើនឡើងទ្វេរដង។ ឈ្មោះរបស់ Folders នេះគឺមានព័ត៌មានហិរញ្ញវត្ថុជាច្រើនដូចជា payroll, accounting, audits, data center reports និងទិន្នន័យជាច្រើនទៀត៕