ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy M11 នឹងបង្ហាញខ្លួននៅអ៊ឺរ៉ុបនៅក្នុងតម្លៃ €159

នៅក្នុងខែមីនានេះបន្ទាប់ពីការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូននេះនៅក្នុងប្រតទេសឥណ្ឌានោះ​ស្មាតហ្វូន Samsung Galaxy M11 ពេលនេះបង្ហាញខ្លួននៅក្នុងប្រទេសហូឡង់។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.4-inch HD+ Infinity-O LCD, Snapdragon 450 chipset និងថាមពលថ្មទំហំ 5,000 mAh ។ ស្មាតហ្វូននេះមានតម្លៃ €159 ។

image

ស្មាតហ្វូន M11 នេះមានកាមេរ៉ាដែលមានទំហំ  13MP និង 5MP ultrawide និង  2MP depth ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 8MP selfies ។ ស្មាតហ្វូននេះមាន OneUI Core 2.1 និង  Android 10 ។ ស្មាតហ្វូននេះមាន  USB-C និង 15W ។ ស្មាតហ្វូន Galaxy M11 នេះមានរ៉េមទំហំ  3GB RAM និងម៉េមូរទីទំហំ 32GB storage ។ ស្មាតហ្វូននេះមាន ២ ពណ៌គឺពណ៌ខ្មៅ និងពណ៌ខៀវ៕

image