ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy M02​ និង A02 ជិតបង្ហាញខ្លួនជាផ្លូវការហើយ!

នៅក្នុងពេលនេះ យើងបានដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា  Samsung មានគម្រោងក្នុងការពង្រីកទៅលើវត្តមាននៃស្មាតហ្វូនត្រកូល Galaxy A និង Galaxy M របសខ្លួន។ ថ្មីៗនេះ នៅក្នុងវិញ្ញាបនបត្រមួយដែលត្រូវគេប្រទះឃើញនៅលើវេបសាយ Nemko AS មានការបង្ហាញអំពីស្មាតហ្វូន SM-A025F/DS, SM-A025F, SM-M025F/DS, SM-A025M/DS និង SM-A025M ។ ស្មាតហ្វូននេះប្រហែលជាកម្មសិទ្ធិរបស់ស្មាតហ្វូន  Galaxy A02 និង Galaxy M02 ។

image

យើងបានដឹងថា ស្មាតហ្វូន Galaxy A02 គឺមានការបែកធ្លាយជាច្រើនរួចមកហើយនៅលើ GeekBench ។ ស្មាតហ្វូននេះមានរ៉េមទំហំ  2GB និងម៉េមូរីទំហំ 32GB និងបន្ទះឈីប  Qualcomm chipset ។ ស្មាតហ្វូនGalaxy A02 នេះនឹងមានអេក្រង់ទំហំ .7-inch, HD+ LCD បន្ទះឈីប Snapdragon 450 chipset, 3,500 mAh ការទ្រទ្រង់ទៅលើ microSD និងកាមេរ៉ាភ្លោះទំហំ 13MP + 2MP depth sensor និងកាមេរ៉ាខាងមុខទំហំ 8MP selfie ថែមទៀត៕

image

image