ព័ត៌មាន

តម្លៃរបស់ស្មាតហ្វូន Samsung Galaxy M31 Prime Edition​ត្រូវបានទម្លាយ

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Amazon.in បានធ្វើការទម្លាយអំពីលក្ខណៈសម្បត្តិ និងការឌិស្សាញរូបរាងរបស់ស្មាតហ្វូន Samsung Galaxy M31 Prime ។ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះក៏បង្ហាញអំពីតម្លៃរបស់ស្មាតហ្វូននេះនៅក្នុងប្រទេសឥណ្ឌាផងដែរ ហើយយើងដឹងថា​ឈ្មោះរបស់ស្មាតហ្វូននេះគឺ Galaxy M31 Prime Edition ។

image

ស្មាតហ្វូន Galaxy M31 Prime Edition នេះមាន ២ ទំហំក្នុងការជ្រើសរើសនោះគឺ 6GB/64GB និង 6GB/128GB ។ វាមានតម្លៃ INR16,499 ($225/€190) ហើយសម្រាប់ទំហំ 128GB គឺត្រូវបន្ថែម INR1,000-1,500 ទៀត។ ស្មាតហ្វូន Galaxy M31 Prime Edition នេះគឺត្រូវបានធ្វើទីផ្សារជាមួយនឹងពាក្យថា “Mega Entertainer” ដែលមានន័យថា នេះគឺជាកម្មវិធី Amazon Prime Membership subscription រយៈពេល ៣ ខែឥតគិតថ្លៃ។

image

យើងនៅមិនទាន់ដឹងថា​ស្មាតហ្វូន Galaxy M31 Prime Edition នឹងដាក់លក់នៅក្នុងពេលណានោះទេ ដោយសារតែក្រុមហ៊ុន Samsung មិនទាន់ប្រកាសបង្ហាញវត្តមានស្មាតហ្វូននេះជាផ្លូវការនៅឡើយទេ។ ស្មាតហ្វូននេះប្រហែលជាមានលក្ខណៈសម្បត្តិជាច្រើនដូចគ្នាទៅនឹងស្មាតហ្វូន Galaxy M31 ផងដែរ៕