ព័ត៌មាន

បញ្ជាទិញទុកមុននូវ realme 7i ដែលមានកាមេរ៉ា 64MP Ultra Clear ​4គ្រាប់ ថាមពលថ្មធំ 5000mAh ជាមួយអេក្រង់កម្រិត 90Hz ឥឡូវនេះនឹងមានការថែមជូនកាដូពិសេស

ភាពងាយស្រួលនិងមុខងារដ៏សំបូរបែបនៃផ្នែកកាមេរ៉ានៃស្មាតហ្វូន ធ្វើអោយមនុស្សជាច្រើនអាចកត់ត្រាការរស់នៅបានតាមចិត្ត ឃើញនូវភាពស្រស់ស្អាតនៃជីវិត ។ ថ្ងៃទី 16 ខែតុលានេះ ក្រុមហ៊ុនបច្ចេកវិទ្យា realme ដែលជាអ្នកពេញនិយមផ្នែកបច្ចេកវិទ្យាបានដាក់ប្រកាសជាផ្លូវការនូវ realme 7i “ស្មាតហ្វូនកាមេរ៉ា4គ្រាប់ 64MP ដែលមានតម្លៃក្រោម250ដុល្លារដំបូងគេនៅកម្ពុជា” ហើយនេះក៏ជាលើកដំបូងដែលrealme បានយកបច្ចេកវិទ្យាកាមេរ៉ា4គ្រាប់ 64MPលំដាប់Flagshipមកបំពាក់លើជួរតម្លៃ249ដុល្លារ រួមជាមួយនឹងថាមពលថ្ម​ធំ5000mAh អេក្រង់កម្រិត90Hz ធ្វើអោយវាក្លាយជាស្មាតហ្វូនថតរូបដែលមានតម្លៃសមរម្យជាងគេ ដែលបាននាំមកនូវបទពិសោធន៍ក្នុងតម្លៃកាន់តែសមរម្យ ធ្វើការបញ្ជាទិញទុកមុនឥឡូវនេះនឹងមានការថែមជូននូវកាដូជាច្រើន។

 image

សម្រាប់ផ្នែកគ្រឿងបំពាក់ realme 7i “64MP Power Master” ម៉ូឌែលនេះបានបំពាក់នូវកាមេរ៉ា Ultra Clear 4គ្រាប់ ថាមពលថ្មធំ5000mAh រួមជាមួយនឹងដំណោះស្រាយសាកថ្មលឿន18W និងមានកម្រិតអេក្រង់90Hz បំពាក់នូវបន្ទះឈីបSnapdragon 662 SoC មានអង្គផ្ទុក 8GB +128GB ដែលមានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ Aurora Green និងពណ៌ Porla Blue ។ 

image

ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់យុវវ័យ realme 7i បានបំពាក់នូវកាមេរ៉ា4គ្រាប់64MP Ultra Clearដែលអាចស្រូបពន្លឺបានច្បាស់ និងផ្តល់ពណ៌បានត្រឹមត្រូវព្រមទាំងផ្តល់សាច់ម៉ត់បានល្អផងដែរ ដោយគ្រាន់តែធ្វើការដកទូរស័ព្ទមកចុចថត វានឹងមានSoftwareកែសម្រួលបានយ៉ាងល្អ ។ មានកាមេរ៉ា8MP Ultra Wide angle Lenកាមេរ៉ាលេនប្លង់ទូលាយ កាមេរ៉ា2MP Ultra Macro Mode  សម្រាប់​ថតជិត និងកាមេរ៉ា2MP សម្រាប់ថតPortrait Mode មិនត្រឹមតែធ្វើអោយអ្នកប្រើប្រាស់រីករាយនៅក្នុងពិភពម៉ាក្រូនោះទេ ថែមទាំងអាចចាប់យកនូវរូបភាពព្រាលផ្ទៃខាងក្រោយដែលមានភាពច្នៃប្រឌិត កត់ត្រានូវរាល់ការចងចាំល្អៗក្នុងការរស់នៅ។ 

image

realme 7i ថែមទាំងមានមុខងារ Night Filters ជាច្រើនដូចជា ​Cyberpunk, Flamingo, Modern Gold ធ្វើអោយការថតពេលយប់កាន់តែប្លែក ជាមួយគ្នានេះដែរកាមេរ៉ាមុខ16MP ក៏អាចថតបានកាន់តែដូចធម្មជាតិពិតៗ។ 

នៅពេលកំពុងថតវីដេអូ realme 7i ថែមទាំងអាចបើកនូវមុខងារទប់លំនឹងUIS Max ដែលអាចថតបានកាន់តែច្បាស់ល្អ ។ សម្រាប់អ្នកដែលមិនចេះតែចូលចិត្តនិងចង់ធ្វើ Vlog គឺrealme 7i ​ អាចថតវីដេអូដោយខ្នាត21:9 មានរាងទ្រវែង ដែលអាចថតបានវីដេអូដូចទៅនឹងភាពយន្តពិតៗ អ្នកនឹងឃើញថាការរស់នៅកាន់តែមានភាពអស្ចារ្យជាងក្នុងភាពយន្ត ហើយម្នាក់ៗសុទ្ធតែអាចធ្វើជាអ្នកដឹកនាំនៃជីវិតបានគ្រប់គ្នា។ 

image

ទោះជាធ្វើការថតនៅក្រៅរយៈពេលយូរ ថាមពលថ្មធំ5000mAhរបស់realme 7i គឺល្មមអាចទ្រទ្រង់បានមួយថ្ងៃ អ្វីដែលសំខាន់នោះគឺ ថាមពលថ្ម5%អាចនិយាយWhatsAppបានរយៈពេល66នាទី ហើយការសាកលឿន18Wក៏អាចជួយសាកថ្មបានក្នុងរយៈពេលលឿនផងដែរ។ សម្រាប់ផ្នែកបទពិសោធន៍មើលឃើញ realme 7i មានកម្រិតអេក្រង់90Hz មិនថាលេងFacebook មើលវីដេអូឬក៏លេងហ្គេម គឺសុទ្ធតែអាចធ្វើអោយអ្នកទទួលបានបទពិសោធន៍មើលយ៉ាងរលូន។ 

បន្ថែមជាមួយនឹងមុខងារកាមេរ៉ាលំដាប់Flagshipរបស់realme  ឥឡូវនេះពួកយើងគ្រាន់តែប្រើស្មាតហ្វូនrealme 7iដែលមាន64MP គឺអាចថតបានរូបភាពដែលច្បាស់ដូចក្នុងភាពយន្តអញ្ជឹង ហើយនាអនាគត realme នឹងនាំយកមកនូវស្មាតហ្វូនដែលមានគុណភាពខ្ពស់ និងតម្លៃកាន់តែសមរម្យ នាំអោយអ្នកប្រើប្រាស់ដែល ប្រើស្មាតហ្វូនដើម្បីកត់ត្រា បង្កើត ចែករំលែកនិងមើលរូបភាពឬវីដេអូទទួលបានបទពិសោធន៍កាន់តែប្រសើរឡើង សម្រាប់អ្នកធ្វើការបញ្ជាទិញទុកមុននូវrealme​7i តាមបណ្តាហាងផ្សេងៗឥឡូវនេះ នឹងមានការថែមជូនពិសេសនូវកាបូបស្ពាយក្រោយ ហើយការដាក់លក់ផ្លូវការគឺនៅថ្ងៃទី 23 ខែតុលា ៕