ព័ត៌មាន

សម្បកទូរស័ព្ទរបស់ស្មាតហ្វូន Samsung Galaxy S21 នឹងមានរូបរាងកាន់តែសម្បូរបែប

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy S ចុងក្រោយបំផុតរបស់ខ្លួននៅថ្ងៃទី ១៤ ខែមករានេះ ហើយយើងរំពឹងថានឹងមានរូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូន Galaxy S21+ និង S21 Ultra ផងដែរ។ ពេលនេះ យើងបានឃើញនូវសម្បកការពាររបស់ស្មាតហ្វូននេះផងដែរ។

រូបភាពនេះមានការបង្ហាញថា ស្មាតហ្វូននេះមានកាមេរ៉ា ៤ គ្រាប់នៅខាងក្រោយហើយវាក៏ជាសេនស័រ 3D ToF sensor ផងដែរ។ តាមការបញ្ជាក់នៅក្នុងរូបភាពនេះ ស្មាតហ្វូន S21 Ultra នេះមានកាមេរ៉ាគោលដែលមានទំហំ 108MP និងកាមេរ៉ាខាងមុខទំហំ 40MP selfie ថែមទៀត។

ស្មាតហ្វូន S21+ នេះមានកាមេរ៉ា ៣ គ្រាប់ និងភ្លើង​ LED flash ផងដែរ។ ស្មាតហ្វូន S21 Ultra នេះក៏ស្ថិតនៅក្នុងវិញ្ញាបនបត្រ NFC ជាមួយនឹងលេខកូដ SM-G998U ថែមទៀត។ ស្មាតហ្វូននាពេលខាងមុខរបស់ក្រុមហ៊ុន Samsung នេះនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 1080 chipset ហើយវាប្រើប្រាស់នូវ Bluetooth 5.2 ថែមទៀត៕

image

image