ព័ត៌មាន

រកឃើញភាពងាយរងគ្រោះធ្ងន់ធ្ងរនៅក្នុងក្រុមហ៊ុនផលិតទូរទស្សន៍ Android ធំជាងគេបំផុតនៅលើពិភពលោក

ទូរទស្សន៍គឺជាឧបករណ៍សម្រាប់បម្រើការកម្សាន្តការផ្សាយពាណិជ្ជកម្ម ព័ត៌មាន និងកីឡាផ្សេងៗ។ ដើម្បីឈានទៅដល់បច្ចេកវិទ្យាកំរិតកំពូលដោយមានបញ្ចូលសមាហរណកម្ម ទូរទស្សន៍ជំនាន់ថ្មីមានផ្តល់ជូនជាមួយកម្មវិធីដូចជា Netflix, YouTube ជាដើម។ TCL គឺជាក្រុមហ៊ុនផលិតទូរទស្សន៍ធំជាងគេលំដាប់លេខ ៣នៅលើពិភពលោកក្រុមហ៊ុននេះបានយកឈ្នះគូប្រជែងបានខ្លាំងក្លាគួរឱ្យកត់សម្គាល់។ ថ្មីៗនេះរបាយការណ៍សន្តិសុខរបស់អ្នកស្រាវជ្រាវបានរកឃើញភាពងាយរងគ្រោះធ្ងន់ធ្ងរមួយចំនួននៅក្នុងទូរទស្សន៍ TCL Android TVs ។ 

នៅក្នុងអំឡុងការស្រាវជ្រាវលើ Android TV Boxes កំរិតទាប អ្នកស្រាវជ្រាវបានរកឃើញកំហុសធ្ងន់ធ្ងរមួយចំនួននៅក្នុងរបៀបដែលឧបករណ៍ទាំងនេះត្រូវបានរចនាឡើង។ ដោយមិនចាំបាច់ពិនិត្យមើលការបន្លឺសំឡេងរបស់ឧបករណ៍ទាំងអស់ ផលិតផល Smart TV ទាំងអស់គឺផ្អែកទាំងស្រុងលើប្រព័ន្ធប្រតិបត្តិការ Android ។ ផលិតផលទូរទស្សន៍មានបួនប្រភេទនៅក្នុងទីផ្សារមានដូចជា TV Sticks, TV Boxes, Smart TVs,និង Android TVs។ 

កង្វះសុវត្ថិភាពនៅក្នុងទូរទស្សន៍ TV Sticks

លើទូរទស្សន៍ TV Stick នីមួយៗដែលទទួលបានការសាកល្បង រកឃើញមានគុណវិបត្តិសន្តិសុខសំខាន់ៗដូចជា៖

          -ផតលេខ២២ បើក ដោយអនុញ្ញាតិ SSH ចូលដំណើរការជាមេ(root)

          -ផតលេខ៥៥៥៥បើក អនុញ្ញាតិឲ្យ android (adb) ដែលមិនស្គាល់ដើរតួជាមេ

          -ឧបករណ៍មេ ជាមួយនឹងការប្រតិបត្តិ su binaries នៅក្នុងទីតាំងនានា

          -បើកដំណើរការបណ្តាញ WiFi ជាមួយនឹង daemons ប្រភេទ adb និង ssh

 សរុបជារួមមក ក្រុមហ៊ុនបានកំណត់អត្តសញ្ញាណ និងទទួលយកភាពងាយរងគ្រោះ ហើយបានបញ្ជាក់ថា ក្រុមហ៊ុនគេបានដោះស្រាយបញ្ហានេះ។ នៅទីបំផុត អ្នកស្រាវជ្រាវបានធ្វើតេស្តបឋមលើឧបករណ៍ទាំងនោះ ហើយពុំមានការធ្វើបច្ចុប្បន្នភាពបន្តពីការព្រមានថ្មីនោះទេ។

image

image