ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Realme ជ្រើសរើសយកក្រុមហ៊ុន​ Belsimpel ជាដៃគូផ្តាច់មុខនៅក្នុងប្រទេសហូឡង់

ក្រុមហ៊ុន Belsimpel បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Realme នៅក្នុងការនាំយកនូវផលិតផលជាច្រើនរបស់ខ្លួននៅក្នុងប្រទេសហូឡង់។ ក្រុមហ៊ុនលក់ស្មាតហ្វូនធំបំផុតនៅក្នុងប្រទេសនេះពេលនេះបានលក់ជាផ្លូវការនូវស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Realme នៅក្នុងទីផ្សាររបស់ប្រទេសហូឡង់នេះ។

ស្មាតហ្វូន Realme ជាច្រើនអាចនឹងរកទិញបានដោយផ្ទាល់ដោយក្រុមហ៊ុន Belsimpel ជាអ្នកកំណត់ទៅលើយុទ្ធសាស្រ្តនៃតម្លៃរបស់ខ្លួន។ ស្មាតហ្វូន Realme 7 ដែលនឹងបង្ហាញខ្លួននៅក្នុងប្រទេសហូឡង់នឹងមានតម្លៃ €199 ហើយស្មាតហ្វូន Realme 7 Pro គឺមានតម្លៃ €299 ។ ស្មាតហ្វូន Realme X50 5G គឺមានតម្លៃ €379.99 ។ វាក៏នឹងមានផលិតផល Realme smart accessories ជាច្រើនទៀតដូចជា Realme Buds Air Neo TWS ដែលមានតម្លៃ €39.99, Realme Watch (€54,95) និង Realme Band (€24,95) ដែលដាក់លក់នៅក្នុងប្រទេសនេះផងដែរ៕

image

image