ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy Z Flip Lite ប្រហែលជាប្រកាសបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ

ស្មាតហ្វូនដែលអាចបត់បានជាច្រើនអាចនឹងបង្ហាញខ្លួន ឬមិនបង្ហាញខ្លួននៅក្នុងពេលអនាគត ប៉ុន្តែអ្វីដែលច្បាស់នោះស្មាតហ្វូននេះពិតជាមានតម្លៃថ្លៃមែនទែន។ កាលពីមុននេះ យើងបានដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានធ្វើការនៅលើស្មាតហ្វូន Galaxy Z Fold Lite ដែលមានតម្លៃថោកជាងស្មាតហ្វូន Z Fold 2 ។

ដំណឹងថ្មីចេញពីលោក Ross Young ដែលជាស្ថាបនិករបស់ក្រុមហ៊ុន DSCC បញ្ជាក់ថា ស្មាតហ្វូន Galaxy Z Flip Lite នេះប្រហែលជាមានតម្លៃថោកជាងស្មាតហ្វូន Z Flip ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ស្មាតហ្វូនប្រភេទ Lite នេះនឹងប្រើប្រាស់នូវកញ្ចក់ Ultra Thin Glass ដូចទៅនឹងស្មាតហ្វូន Z Flip ដែរ។ ប្រសិនបើស្មាតហ្វូន Galaxy Z Flip Lite នេះបង្ហាញខ្លួននៅលើទីផ្សារមែននោះ វានឹងមានការលក់ខ្លាំងក្លាច្រើនជាក់ជាមិនខាន៕

 image

image