ព័ត៌មាន

ស្មាតហ្វូន Realme 7 Pro ទទួលបាននូវស្បែក Realme UI 2.0 ដែលផ្អែកនៅលើ Android 11

ក្រុមហ៊ុនបច្ចេកវិទ្យា Realme បង្ហាញនូវព័ត៌មានលម្អិតនៃស្បែក Realme UI 2.0 ដែលផ្អែកនៅលើ Android 11 នៅក្នុងខែកញ្ញានេះ ហើយក្រុមហ៊ុននេះក៏ទម្លាយនូវ  Early Access Roadmap ដែលបង្ហាញអំពីបញ្ជីនៃស្មាតហ្វូនជាច្រើនដែលនឹងប្រើប្រាស់នូវស្បែកថ្មីនេះ។

ស្មាតហ្វូន X50 Pro 5G និង Narzo 20 បានទទួលនូវស្បែក Realme UI 2.0 រួចហើយ នៅថ្ងៃនេះ ស្មាតហ្វូន Realme 7 Pro ក៏ទទួលបាននូវកម្មវិធី Early Access Program នេះផងដែរ។ សម្រាប់អ្នកដែលចង់ប្រើប្រាស់នូវស្បែកនេះ អ្នកអាចចូលទៅកាន់ Settings > Software Update នៅលើស្មាតហ្វូន Realme 7 Pro ហើយអ្នកចុចនៅលើ Trial version ផងដែរ។

សម្រាប់ស្បែក Realme UI 2.0 របស់ស្មាតហ្វូន  7 Pro នេះគឺមាន firmware version RMX2170_11_C.09 ហើយអ្នកអាចធ្វើការដោនឡូតបានទំហំ 3.6GB ។ ស្មាតហ្វូនជំនាន់ថ្មីដែលនឹងទទួលបាននូវស្បែក Realme UI 2.0 នេះគឺមាន  Realme 6 Pro, 7, Narzo 20 Pro និង  X2 Pro ៕

image

image