ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S21+ ទទួលបាននូវវិញ្ញាបនបត្រពី BIS

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy S21 series នៅក្នុងខែមករានេះ ហើយស្មាតហ្វូននេះក៏បង្ហាញខ្លួននៅលើគេហទំព័រជាច្រើនថែមទៀត។ ពេលនេះ វាក៏មានវិញ្ញាបនបត្រ BIS (Bureau of Indian Standards) ហើយស្មាតហ្វូននេះមានលេខម៉ូឌែល SMG996B/DS ហើយនោះគឺជាស្មាតហ្វូន  Galaxy S21+។

នៅក្នុងបញ្ជីនេះគឺមានការបញ្ជាក់ថា ស្មាតហ្វូននេះគឺជាម៉ូឌែល Samsung Galaxy S21 series ។ នៅក្នុងប៉ុន្មានថ្ងៃនេះវាក៏មានការបង្ហាញនៅលើបញ្ជីរបស់ BIS ថែមទៀត។ ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ 6.2″ ហើយស្មាតហ្វូន Plus គឺមានអេក្រង់ទំហំ 6.7″ ។ ស្មាតហ្វូនទាំង ២ នេះគឺមានអេក្រង់ 120Hz OLEDs ជាមួយនឹងកម្រិតភាពច្បាស់ 1080p ថែមទៀត។ យើងរំពឹងថា ស្មាតហ្វូនទាំង ៣ នេះនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ១៤​ខែមករានេះនោះគឺស្មាតហ្វូន Samsung Galaxy S21, Samsung Galaxy S21+ និង Samsung Galaxy S21 Ultra ៕

image

image